ទោះមិនបានរស់នៅជុំគ្នា ប៉ុន្តែ Mike បំពេញតួនាទីជាប៉ាដ៏ល្អ ក្នុងថ្ងៃកំណើតកូនប្រុស!

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្តែងប្រុស Mike Pirath មានកូនប្រុសម្នាក់ឈ្មោះថា Maxwell ជាមួយតារាម៉ូដែលស្រីកូនកាត់ថៃ-អ៊ីតាលី Sarah Casinghini ទាំងដែលពួកគេទាំងពីរមិនបានរៀបអាពាហ៍ពិពាហ៍ពេញច្បាប់នឹងគ្នានៅឡើយ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៤ នេះជាដំណឹងមួយដែលមហាជនបានលើកមកនិយាយស្ទើរតែគ្រប់ៗគ្នា។ ប៉ុន្តែMike បានសារភាព ទទួលខុសត្រូវរាល់កំហុសទាំងអស់ និងព្រមបំពេញតួនាទីជាលោកប៉ាដ៏ល្អរបស់ក្មេង បើទោះបីជាលោក និងSarah សម្រេចចិត្តមិនរស់នៅជាមួយគ្នាជាគ្រួសារតែមួយក៏ដោយ។

ទោះបីជារស់នៅបែកគ្នា ហើយលោកត្រូវបំពេញការងារនៅក្រៅប្រទេសជាញឹកញាប់ក៏ពិតមែន ប៉ុន្តែMike តែងតែមករកកូនប្រុសរាល់ពេលទំនេរពីការងារជានិច្ច។ ជាក់ស្តែងកាលពីថ្ងៃទី០៦ ម្សិលមិញនេះ ត្រូវជាថ្ងៃកំណើតរបស់Maxwell គម្រប់អាយុ៥ឆ្នាំ ហើយលោកក៏បានមកជួបកូនប្រុសសំណព្វចិត្ត នៅក្នុងថ្ងៃដ៏ពិសេសនេះផងដែរ។

ដោយក្នុងនោះឃើញថា ពួកគេទាំង៣នាក់ប៉ា ម៉ាក់ និងកូនប្រុស បានមកជួបជុំគ្នារៀបចំពិធីខួបកំណើត ពោរពេញទៅដោយសុភមង្គល និងភាពកក់ក្តៅ។ ទៀតសោតពួកគេបានថតរូបគ្រួសារជុំគ្នាថែមទៀតផង នេះជារូបភាពដែលអ្នកគាំទ្រកម្រនឹងបានឃើញ។

ដោយឡែកMike និងSarah បានទទួលការសរសើរពីអ្នកគាំទ្រ ព្រោះពួកគេបំពេញតួនាទីជាឪពុកម្តាយបានយ៉ាងល្អ ហើយមិនដែលធ្វើឲ្យកូនប្រុសមានអារម្មណ៍ថាខ្វះភាពកក់ក្តៅនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Mike Pirath
រូបជុំគ្រួសារ
រូបជុំគ្រួសារ
លោកMike និងកូនប្រុស
Maxwell
Maxwell
Sarah និងកូនប្រុស
Sarah និងកូនប្រុស
Sarah និងកូនប្រុស