អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ប្រកាសតែងតាំងលោក លី វ៉ាហេទ និងអ្នកនាង សុខ សុម៉ាវត្តី ជាទូតសុឆន្ទៈ

  • អាទិត្យ ០៧ កក្តដា, ២០១៩ ១៥:១៦

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាខេមបូឌាអ៊ែរវ៉េ (Cambodia Airways) បានប្រកាសជាផ្លូវការថា លោក លី វ៉ាហេទ និងអ្នកនាង សុខ សុម៉ាវត្តី គឺជា ទូតសុឆន្ទៈថ្មីរបស់ក្រុមហ៊ុន។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯផ្សារទំនើប Aeon ភ្នំពេញ ក្រោមការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អាកាសចរណ៍ Cambodia Airways និងរបស់ក្លឹបបាល់ទាត់បឹងកេត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត កាលពីថ្ងៃថ្ងៃសៅរ៍នេះ។ 

អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ

ក្នុងកម្មវិធីខាងលើ នាយកផ្នែកពាណិជ្ជកម្មរបស់ ខេមបូឌាអ៊ែរវ៉េ គឺ លោក Lucian Hsing បានថ្លែងកោតសរសើរ លោក វ៉ាហេត ថា៖ 

លោក Lucian បានបន្តថា៖ 

អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ

សម្រាប់អ្នកនាង សុម៉ាវត្តី វិញ លោក Lucian Hsing បាននិយាយថា៖ 

ជាមួយគ្នានេះ លោក Lucian បានបង្ហាញក្តីសង្ឃឹម ថាកិច្ចសហប្រតិបត្តិការរវាង ខេមបូឌាអ៊ែរវ៉េ ជាមួយលោក លី វ៉ាហេត និងអ្នកនាង សុខ សុម៉ាវត្តី នឹងទទួលបានលទ្ធផល យ៉ាងប្រសើរ ខណៈអ្នកទាំងពីរបានប្តេជ្ញាថា នឹងបំពេញតួនាទីនេះឲ្យអស់ពីសមត្ថភាព។

សុខ​ សោម៉ាវត្តី
អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ
អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ

គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ នឹងអបអរខួបមួយឆ្នាំនៃការចាប់ផ្តើមធ្វើប្រតិបត្តិការរបស់ខ្លួន ក្នុងខែកក្កដានេះ ដោយអ្នកដំណើរទាំងអស់ ដែលសម្រេចជ្រើសរើសការធ្វើដំណើរតាម ខេមបូឌាអ៊ែរវ៉េ ក្នុងខែនេះ នឹងមានឱកាសចូលរួមឈ្នះរង្វាន់ពិសេសមួយ។ ជាចុងក្រោយលោក Lucian បានសង្កត់ធ្ងន់ថា អាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ នឹងបន្តអភិវឌ្ឍន៍ខ្លួន ឲ្យកាន់តែប្រសើរថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ រួមមានការបង្កើនគុណភាពសេវាកម្ម ការផ្តល់សេវាកម្មដែលប្រកបដោយស្តង់ដារខ្ពស់ដល់អ្នកដំណើរ និងការធានាសុវត្ថិភាពធ្វើដំណើរ ក៏ដូចជាការផ្តល់បទពិសោធន៍ ធ្វើដំណើរគួរជាទីគាប់ចិត្ត៕

អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ
អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ
អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ
អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ