អុញនោះ!! ក្លិបយក្សមួយនៅអ៊ីតាលី ថែមកីឡាករឆ្នើមមួយរូប បូកជាមួយលុយយ៉ាងច្រើន ដើម្បីដាក់សំណើទិញយក Matic

  • អាទិត្យ ០៧ កក្តដា, ២០១៩ ១៦:៣៩

អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់កាសែត ESPN ក្លិបយក្សនៅអ៊ីតាលី Inter Milan មានបំណងនាំយកខ្សែបម្រើសញ្ជាតិស៊ែប៊ី Nemanja Matic មកលេងនៅក្របខណ្ឌ Serie A ប៉ុន្តែតម្លៃខ្លួនហាក់ជារនាំងមួយក្នុងការរំខាន។

កីឡាករ Nemanja Matic

ការចូលមកដឹកនាំ Inter Milan របស់លោក Antonio Conte បានធ្វើឲ្យអតីតជម្រើសជាតិប៊ែលហ្សិក Radja Nainggolan អាចនឹងត្រូវបូកបន្ថែមជាមួយលុយ ១០លានផោនដើម្បីដាក់សំណើសុំទិញ Matic មកកាន់ទឹកដីអ៊ីតាលី។ 

កីឡាករ Radja Nainggolan

ខ្សែបម្រើវ័យ ៣០ឆ្នាំ Matic បង្ហាញខ្លួនឲ្យបិសាចក្រហម Manchester United ចំនួន ៣៨ប្រកួតកាលពីរដូវកាលមុន ប៉ុន្តែទម្រង់លេងរបស់គេហាក់មានការរិះគន់ច្រើនក្រោយជួយក្រុមមិនឲ្យទទួលបានលទ្ធផលល្អ។ ប្រភពដដែលបានបន្តទៀតថា Matic បានទៅនិយាយជាមួយអ្នកចាត់ការទូទៅសញ្ជាតិន័រវេសលោក Ole Gunnar Solskjaer ជុំវិញអនាគតរបស់គេនៅ Old Traffrod ស្របពេលដែលលេចលឺដំណឹងចង់បានពី Inter Milan។

កីឡាករ Nemanja Matic

គួរបញ្ជាក់ផងដែរថា ក្រៅពី Matic ក្លិប Inter Milan ក៏ចាប់អារម្មណ៍ក្នុងការចង់បានខ្សែប្រយុទ្ធជួរមុខរបស់ Man UTD ម្នាក់ទៀតដែរគឺ Romero Lukaku៕

ប្រភព៖ foxsportasia