ហេតុតែស្រលាញ់ពេក ហ្វេនត្រៀមកប៉ាល់ សម្រាប់ស្វាគមន៍ការប្រគំតន្រ្តីទោលដំបូង របស់Lay

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៦ ខែកក្កដា ពេលថ្មីៗនេះសមាជិកក្រុមEXO-Lay បានរៀបចំការប្រគំតន្រ្តីទោលរបស់ខ្លួនមួយដែលមានឈ្មោះថា«Grand Line» នៅទីក្រុងសៀងហៃ ប្រទេសចិន។ ហើយLay ក៏ត្រូវបានគេដឹងថា គឺជាសមាជិកដំបូងដែលមានការប្រគំតន្ត្រីជាលក្ខណៈទោលបែបនេះ ក្នុងចំណោមសមាជិកផ្សេងទៀតរបស់EXO ។

សម្រាប់ជាការអបអរនោះ ក្រុមអ្នកគាំទ្របានជួលយកកប៉ាល់ទាំងមូល ដែលមានLay ជាCaptain(ជាអ្នកដឹកនាំ) នៃកប៉ាល់នោះតែម្តង។ សម្រាប់ការតុបតែងវិញ គេសង្កេតឃើញថា ផ្នែកខាងក្នុងនៃកប៉ាល់ទាំងមូល គឺគ្របដណ្តប់ទៅដោយពណ៌ស្វាយ ដែលក្រុមអ្នកគាំទ្របានរៀបចំ ទៅតាមពណ៌ដែល Lay ចូលចិត្តជាងគេ។

ហើយលើសពីនេះទៀត នៅគ្រប់bannerទាំងអស់បានសរសេរពាក្យមួយឃ្លាថា “Honey departs with you, Grand Line”។ នៅផ្នែកខាងក្រៅនៃកប៉ាល់ នៅតាមកន្លែងដើរ តាមជញ្ជាំង គឺពោរពេញទៅដោយរូបថត​របស់ Lay រួមផ្សំជាមួយនឹងប៉េងប៉ោងដែលមានចងភ្ជាប់រូបថត​របស់​Lay ជាច្រើនសន្លឹកទៀត៕  

Layសមាជិកក្រុមEXO
Layសមាជិកក្រុមEXO
កប៉ាល់ដែលអ្នកគាំទ្របានរៀបចំ
កប៉ាល់ដែលអ្នកគាំទ្របានរៀបចំ
កប៉ាល់ដែលអ្នកគាំទ្របានរៀបចំ
រូបភាពខាងក្នុងកប៉ាល់ដែលអ្នកគាំទ្របានរៀបចំ
រូបភាពខាងក្នុងកប៉ាល់ដែលអ្នកគាំទ្របានរៀបចំ