ច្រៀងសុខៗ Cardi B ចាប់ដោះសក់ពាក់ បោះទៅហ្វេនៗ តែចុងក្រោយ បែរសុំទិញទៅវិញ (មានវីដេអូ)

បរទេស៖ ជារឿងដែលនឹកស្មានមិនដល់ និងគូរឲ្យអស់សំណើចមួយ នៅពេលដែលតារាចម្រៀងរ៉េបលំដាប់ថ្នាក់ពិភពលោក នាង Cardi B បានដោះសក់ពាក់របស់ខ្លួនគ្រវែងទៅកាន់អ្នកគាំទ្រដែលកំពុងឈរមើលការសម្តែង នៅក្នុងព្រឹត្តិការណ៍ Wireless Festival ធ្វើឡើងនៅប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រ ទី០៥ ខែកក្កដាថ្មីៗនេះ។

វីដេអូគ្រវែងសក់នេះបានផុសដោយ Cardi Bផ្ទាល់ នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់នាង ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចូលទស្សនាជាច្រើនលាននាក់។ដោយយោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ខណៈពេលដែលកំពុងតែច្រៀង រាំនៅលើឆាកសម្តែងសុខៗ ស្រាប់តែនាងយកដៃចាប់ទាញសក់ហើយបោះទៅអ្នកគាំទ្រតែម្តង។

ប៉ុន្តែអ្វីដែលកាន់តែហួសចិត្តជាងនេះទៅទៀត គឺនៅខាងក្រោមវីដេអូនោះ មានភ្ជាប់នូវសំណេរខ្លីមួយ ដែលរៀបរាប់ពីការសោកស្តាយ ហើយនាងថែមទាំងចង់បានសក់នោះមកវិញទៀតផង។

ទៀតសោតមូលហេតុដែលនាងផុសបែបនេះ ព្រោះសង្ឃឹមថាអ្នកដែលរើសបានសក់នោះ នឹងប្រគល់វាមកឲ្យនាងវិញ ឬដាក់លក់វានៅលើវេបសាយ ebayក៏បាន ហើយនាងនឹងទិញយកវិញ។

យ៉ាងណាមិញ អ្នកគាំទ្រនៅតែមិនអស់ចិត្ត ហេតុអ្វីបានជានាងសម្រេចចិត្តធ្វើបែបនេះ ហើយចុងក្រោយបែរជាស្តាយ និងចង់បានវាមកវិញដដែល៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖  

រូបភាពCardi Bមុនពេលដោះសក់
រូបភាពCardi Bមុនពេលដោះសក់
រូបភាពCardi Bមុនពេលដោះសក់
រូបភាពCardi Bមុនពេលដោះសក់
រូបភាពCardi Bមុនពេលដោះសក់
រូបភាពពេលកំពុងដោះសក់