កាមេរ៉ាជុំទិស V នៅតែញញឹមស្រស់! កម្រឃើញតារាណារួសរាយ ដាក់អ្នកកាសែតបែបនេះណាស់ (មានវីដេអូ)

កូរ៉េខាងត្បូង ៖ រូបភាព និងវីដេអូជាច្រើនរបស់ V នៅឯព្រលានយន្តហោះ ត្រូវបានគេបង្ហោះជាហូហែ នៅក្នុងបណ្ដាញអ៊ីនធើណែត ធ្វើឲ្យមហាជនចាប់ផ្ដើមពោលសរសើរ សមាជិកក្រុម BTS ម្នាក់នេះមិនដាច់ពីមាត់។

ថ្មីៗនេះ នៅពេលដែលសមាជិកក្រុម BTS ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន V ត្រូវបានចោមរួមដោយ ក្រុមអ្នកគាំទ្រ និងអ្នកកាសែតជាច្រើន ដើរតាមចាំថតរូបរបស់លោកជុំទិញ សូម្បីតែដើរក៏ពិបាក។

ទោះបីជាយ៉ាងនេះក្ដី V មិនត្រឹមតែមិនបង្ហាញ អាប្បកិរិយាធុញថប់ប៉ុណ្ណោះទេ លោកថែមទាំងលេងសើចជាមួយ ក្រុមអ្នកកាសែតថែមទៀតផង ដូចជាស្គាល់គ្នាជាយូរមកហើយយ៉ាងអញ្ចឹង។ កម្លោះសង្ហាសំណព្វចិត្តហ្វេនរូបនេះ បានងាកទៅចាប់ដៃ អ្នកកាសែតដែលនៅក្បែរនោះ ថែមបែរមុខសំដៅទៅកាន់ អ្នកថតរូបម្នាក់ដែលនៅខាងក្រោយលោក ដោយមិនភ្លេចលើកដៃ Hi5 ទៅកាន់កាមេរ៉ា ទុកជាការស្វាគមន៍។

គ្រប់ទង្វើរបស់ V គឺពោរពេញដោយស្នាមញញឹម និងក្ដីស្រលាញ់ ដែលវាបង្ហាញចេញឲ្យគ្រប់គ្នាបានឃើញយ៉ាងច្បាស់ ទោះបីជាលោកពាក់ម៉ាសបិទបាំងមុខជិតក៏ដោយ។

គួរបញ្ជាក់ផងដែរថា ដោយសារតែ V ជាមនុស្សរួសរាយរាក់ទាក់បែបនេះជាយូរមកហើយ ទើបលោកត្រូវបានគេដាក់រហ័សនាមថា កំពូលអ្នកយកចិត្តហ្វេន នៅក្នុងកម្មវិធី Fan Meeting នានា ហើយនោះគឺជាអត្តចរិតពិតរបស់ V ដែលសមាជិកក្នុងក្រុមធ្លាប់បានទម្លាយប្រាប់ជាញឹកញាប់៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V