រងការរិះគន់យ៉ាងខ្លាំង ក្រោយពីនារីម្នាក់យកសត្វពស់មកធ្វើតេស្ត សម្រាប់ផលិតផលគ្រឿងសម្អាង (មានវីដេអូ)

  • អាទិត្យ ០៧ កក្តដា, ២០១៩ ១៦:៤៥

ម៉ាឡេស៊ី៖ នារីជនជាតិម៉ាឡេស៊ីម្នាក់ រងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីនាងបានយកសត្វពស់មកធ្វើតេស្ត សម្រាប់ផលិតផលគ្រឿងសម្អាង។

នាងកំពុងតេស្តម្សៅនៅលើស្បែកពស់

យោងតាមប្រភពបានឲ្យដឹងថា នារីម្នាក់ជាអ្នកលក់ផលិតផលគ្រឿងសម្អាង បានធ្វើការLiveតាមបណ្ដាញសង្គមហ្វេសប៊ុកដើម្បីលក់ផលិតផលរបស់នាង។ ខណៈពេលកំពុងLive នាងបានយកសត្វពស់មកធ្វើតេស្តជាមួយប្រភេទម្សៅទ្រនាប់ម៉្យាង លាបលើស្បែកមុខដើម្បីឲ្យបាត់ស្នាមនៅលើផ្ទៃមុខ។ នាងបានលាបម្សៅនោះទៅលើស្បែកសត្វពស់ ហើយនិយាយថា «អ្នកទាំងអស់គ្នាឃើញម្សៅនេះទេ អាចធ្វើឲ្យស្នាមក្រឡានៅលើសត្វពស់បាត់បាន។»

 មានមាតិជាច្រើនបានរិះគន់ថា៖

«ម្សៅនេះសម្រាប់មនុស្សប្រើ ហេតុអ្វីបានជាយកទៅធ្វើតេស្តលើស្បែកសត្វទៅវិញ?»

«ធ្វើបែបនេះពិតជាឆ្កួតមែន។ ធ្វើបែបនេះបង្ហាញឲ្យឃើញថា ជនជាតិម៉ាឡេស៊ីគ្មានការគោរពស្រលាញ់ទៅលើសត្វនិង មិនមានចំណេះដឹងក្នុងខ្លួនទៀតផង។»

«ធ្វើតេស្តទៅលើស្បែកសត្វពស់បែបនេះ តើស្បែកសត្វនិងស្បែកមនុស្ស ដូចគ្នាមែនទេ?» 

យោងតាមប្រភពបានឲ្យដឹងទៀតថា នាងបានឃើញសត្វពស់នៅកន្លែងមួយ រួចក៏យកមកតេស្តសាកល្បងផលិតផល។ មិនមានគម្រោងយកសត្វពស់មកធ្វើតេស្តទេនៅថ្ងៃនោះ។ នាងជឿថា គ្រាន់តែយកសត្វពស់មកធ្វើតេស្តប៉ុណ្ណោះ ម្សៅនោះមិនប៉ះពាល់ដល់សត្វពស់ទេ៕

សូមទស្សនាវីដេអូខាងក្រោម៖