មួយឈុត របស់បញ្ញា តែងខ្លួន ហើយឡើងជិះរថយន្តទំនើបបែបនេះ ត្រូវគេពេញចិត្តខ្លាំង និងនិយាយលេងថា ដូចជំទាវតូច

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា ហាក់ដូចជាស្ងាត់ ចេញបទចម្រៀងមួយខ្យល់ធំ ហើយបែរជាឧស្សាហ៍ឃើញនាង ដើរលេងក្រៅប្រទេស ជាមួយនឹងជីវិតឡូយឆាយ ស្ទើរតែគ្រប់ពេល។

ជាពិសេស សូម្បីតែការតែងខ្លួន របស់តារាស្រីរូបនេះ ក៏កាន់តែទំនើបៗ  និងភាគច្រើន រាល់ពេលនាងចេញក្រៅម្តងៗ មាសពេជ្រ ពាក់ជ្រែកខ្លួនតែម្តង ដែលមិនសរសើរមិនបាន។

កាលពីមួយម៉ោងមុននេះដែរ តារាស្រីរូបនេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយឃើញនាង តែងខ្លួន សុភាពរាបសារ ជាមួយនឹងឈុតពណ៌ស ក្រោមជង្គង់ និងលេងម៉ូតសក់សាមញ្ញ។ ហើយនាងក៏បានបញ្ជាក់ផងដែរថា ការដែលនាងធ្វើខ្លួនបែបនេះ គឺដើម្បីទៅចូលរួមកម្មវិធីបន្តិចទៀតនេះ។

ប៉ុន្តែហ្វេនបែរជាសរសើរ និងពេញចិត្តជាមួយនឹង ការតែងខ្លួនបែបនេះយ៉ាងខ្លាំង ទោះមិនស៊ិចស៊ី តែថ្លៃថ្នូរ និងអមជាមួយនឹង ការឡើងជិះរថយន្តទំនើបទៀតនោះ ប្រៀបបីដូចជានាង ជំទាវតូចយ៉ាងដូច្នោះដែរ។

គួរបញ្ជាក់់ផងដែរថា ឈិត សុវណ្ណបញ្ញា ជាតារាស្រីម្នាក់ ដែលតែងធ្វើខ្លួន សុភាព មិនដែលលេចលឺលេចក្រោមម្តងណាទេ មិនថា ចូលរួមកម្មវិធី តូចធំ ប៉ុណ្ណាក៏ដោយ គឺនាងកម្របញ្ចេញសាច់ជ្រុលហួសហេតុ ឲ្យគេឯងបានឃើញដែរ៕

ឈិត សុវណ្ណាបញ្ញា
ឈិត សុវណ្ណាបញ្ញា
ឈិត សុវណ្ណាបញ្ញា
ឈិត សុវណ្ណាបញ្ញា