កក្រើកបាល់ទាត់ខ្មែរ! ជំនួប El Clasico បឹងកេត ស្មើ ភ្នំពេញក្រោន ខណៈ ចាន់ វឌ្ឍនាកា រកបាន 2 គ្រាប់ (មានវីដេអូ)

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ០៨:៥៨

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ Metfone Cambodian League រដូវកាល ២០១៩ ក្នុងជំនួប El Clasico ជើងទីពីរ ក្រុមបាល់ទាត់បឹងកេត បានប្រកួតស្មើជាមួយ ភ្នំពេញក្រោន ក្នុងលទ្ធផល ៤-៤។ 

ជម្រើស ១១នាក់ដំបូងរបស់បឹងកេត (រូបភាព: CNCC)
ជម្រើស ១១នាក់ដំបូងរបស់ភ្នំពេញក្រោន (រូបភាព: CNCC)

ការត្រឡប់មកបង្ហាញខ្លួននៅ Metfone Cambodian League ជាលើកដំបូងក្រោយចាកចេញទៅលេងនៅម៉ាឡេស៊ី កំពូលខ្សែប្រយុទ្ធឆើ្នមរបស់កម្ពុជា ចាន់ វឌ្ឍនាកា រកគ្រាប់បាល់បាន ២គ្រាប់ឲ្យបឹងកេត ខណៈ ២គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Julius Oiboh។

កីឡាករ ចាន់ វឌ្ឍនាកា អបអរសាទរគ្រាប់បាល់ (រូបភាព: CNCC)

ចំណែកឯ ៤គ្រាប់របស់ភ្នំពេញក្រោនរកបានដោយខ្សែប្រយុទ្ធអាហ្រ្វិកខាងត្បូង Booysen Shane ២គ្រាប់, Bata ១គ្រាប់ និងខ្សែប្រយុទ្ធវ័យក្មេង ម៉ៅ ពិសិទ្ធ ១គ្រាប់។ 

កីឡាករ Booysen Shane អបអរសាទរគ្រាប់បាល់ (រូបភាព: CNCC)

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះគឺជាការប្រកួតដ៏ធំនៅក្នុងលីគកំពូលកម្ពុជា ដែលមានអ្នកទស្សនាចូលរួមទស្សនាស្ទើរតែពេញកីឡដ្ឋាន RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោនតែម្ដង បើទោះបីជាមេឃភ្លៀងក៏ដោយ៕

អ្នកគាំទ្របឹងកេត (រូបភាព: គណនី Facebook ផ្លូវការក្លិបបឹងកេត)
អ្នកគាំទ្រភ្នំពេញក្រោន (រូបភាព: គណនី Facebook ផ្លូវការក្លិបបឹងកេត)

ចង់ដឹងថា El Clasico កម្ពុជាល្អមើលដល់កម្រិតណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!