ក្រុមហ៊ុនថែទាំសុខភាពចល័ត MUCHs ធ្វើឱ្យតាយាយអូស្ដ្រាលីស្រក់ទឹកភ្នែក ដោយសារតែ…!

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ០៩:៥១

ភ្នំពេញ៖ បើទោះចូលក្នុងវ័យចាស់ជរារៀងៗខ្លួនក៏ដោយ ក៏លោកតា Vin McNamara នៅតែរក្សាចំណងស្នេហ៍ដ៏ស្មោះស្ម័គ្រជាមួយភរិយារបស់គាត់ដែរ។ លោកតា និងលោកយាយ បានកាន់រូបថតមួយសន្លឹកជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមកាលពួកគាត់រៀបការនៅទីក្រុងដ៍ ចក្រភពអង់គ្លេស ជាទីកន្លែងដែលពួកគាត់ទាំងពីរសិក្សាជាមួយគ្នា។ លោកតាថើប និងលើកនំខេកឲ្យលោកយាយផ្លុំទាំងទឹកភ្នែករលីរលោង ឯលោកយាយដៃញ័រ និងខំផ្លុំដោយខ្យល់ដង្ហើមតិចៗរហូតទៀនរលត់ ខណៈដែលមានស្នូរទះដៃពីភ្ញៀវរបស់គាត់ ដែលសុទ្ធតែជាយុវជនជំនាន់ថ្មីនៃក្រុមការងារក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់ (MUCHs) ដោយពួកគេម្នាក់ៗរីករាយសើចញញឹមញញែម និងនិយាយបែបលែងសើចទំនងច្រណែន និងគូស្នេហ៍តាយាយ។

លោកតា Vin McNamara និងភរិយា

ខួបអាពាហ៍ពិពាហ៍លក្ខណៈតូចមួយនេះ គឺបានធ្វើឡើងប្រកបដោយភាពរីករាយជាមួយនឹងការថតរូបបែបផ្អែមល្ហែម ស្ថិតនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងទីក្រុងភ្នំពេញ។ ពិធីខួបអាពាហ៍ពិពាហ៍លើកទី ៥៦ នេះ គឺធ្វើឡើងបន្ទាប់ពីលោកយាយ Avis McNamara អាយុ ៨៤ ឆ្នាំ ដែលជាភរិយារបស់លោកតា ធ្លាក់ខ្លួនឈឺធ្ងន់អស់ជាច្រើនឆ្នាំ ហើយសុខភាពរបស់គាត់ទើបតែត្រឡប់មករកភាពប្រសើរ ក្រោមការមើលថែ និងព្យាបាលពីសេវាថែទាំសុខភាពចល័ត ម៉ាច់ (MUCHs)។
តាមពិតទៅ ខួបអាពាហ៍ពិពាហ៍នេះ គឺជាគំនិតផ្តួចផ្តើមរបស់អ្នកស្រីនាយិកាក្រុមហ៊ុន ដើម្បីធ្វើឲ្យពួកគាត់កាន់តែទទួលបាននូវភាពរីករាយ លើសពីការថែទាំវេជ្ជសាស្រ្ត ដែលបានធ្វើឲ្យសុខរាងកាយគាត់មានភាពប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
លោកតា Vin McNamara វ័យ ៨៨ ឆ្នាំ បានមានប្រសាសន៍ថា៖ 

បើតាមប្រសាសន៍របស់លោកតា Vin McNamara សេវាកម្មថែទាំសុខភាពចល័តម៉ាច់ ពិតជាបានផ្តល់សេវាកម្មល្អណាស់ចំពោះការថែទាំសុខភាពភរិយារបស់លោកតា។ កាលពីដំបូងឡើយ លោកតាបានទទួលសេវាកម្មថែទាំសុខភាពពីគិលានុបដ្ឋាកផ្សេងៗគ្នាពីរឬបីនាក់ ប៉ុន្តែលោកតាទើបទទួលបានសេវាថែទាំសុខភាពចល័តរបស់ MUCHs គឺពួកគេបានថែទាំសុខភាពភរិយារបស់លោកតាបានដិតដល់បំផុត។
លោកតាបន្តយ៉ាងដូច្នេះថា៖ 

លោកតាបន្តទៀតថា៖

ខួបអាពាហ៍ពិពាហ៍លោកយាយ Avis McNamara និងលោកតា Vin McNamara

ក្រុមហ៊ុនថែទាំសុខភាពចល័តម៉ាច់ មានសេវាដូចជា៖ សេវាថែទាំចាស់ជរា អ្នកជំងឺរ៉ាំរ៉ៃ អ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យ និងថែទាំក្រោយចេញពីមន្ទីរពេទ្យដល់គេហដ្ឋាន និង ពិគ្រោះព្យាបាលជំងឺ ដោយវេជ្ជបណ្ឌិតជំនាញជាដើម។ 

សហគ្រិនស្ត្រីសម្តីទន់ភ្លន់អ្នកស្រី ឌី ផនភិរម្យ ជាសហស្ថាបនិកក្រុមហ៊ុនថែទាំសុខភាពចល័ត បានមានប្រសាសន៍ថា ការរៀបចំខួបអាពាហ៍ពិពាហ៍នេះ គឺជាផ្នែកមួយធ្វើពួកគាត់សប្បាយចិត្ត ស្របពេលដែលសុខភាពអ្នកជំងឺបានប្រសើរឡើងពីមួយពេលទៅមួយពេល។ អ្នកស្រីបានអត្ថាធិប្បាយបន្ថែមយ៉ាងដូច្នេះថា៖ 

ខួបអាពាហ៍ពិពាហ៍លោកយាយ Avis McNamara និងលោកតា Vin McNamara
លោកតា Vin McNamara និងក្រុមការងារ MUCHs

បើតាមស្ថាបនិក MUCHs រូបនេះ លោកយាយ Avis McNamara មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរចំនួន ២ ឆ្នាំហើយ ប៉ុន្តែគាត់ទើបតែមកប្រើសេវាកម្មថែទាំសុខភាពចល័តបាន ៨ ខែប៉ុណ្ណោះ ហើយក៏មានសុខភាពប្រសើរឡើង។ អ្នកស្រី ឌី ផនភិរម្យ រៀបរាប់យ៉ាងដូច្នេះទៀតថា៖

អ្នកស្រី ឌី ផនភិរម្យ ស្ថាបនិកក្រុមហ៊ុនសេវាថែទាំសុខភាពចល័ត (MUCHs)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
- 078 818163/ 010 818751
- [email protected]
- ហ្វេសប៊ុកផេក MUCHs - Home Health Care, Cambodia
- Web: www.muchs24care.com