សមាជិកក្រុម MBLAQ និងតារាសម្ដែងម្នាក់នេះ ប្រកាសរៀបការក្នុងថ្ងៃគម្រប់ខួបស្នេហា ៧០០ថ្ងៃ

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៧ ខែកក្កដា ម្សិលមិញនេះ G.O សមាជិកក្រុមចម្រៀង MBLAQ កាលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ កាលពីកំឡុងឆ្នាំ ២០១១ ថ្មីៗនេះ ទើបតែប្រកាសដំណឹង ដ៏រីករាយមួយទៅកាន់អ្នកគាំទ្រ។

គួរបញ្ជាក់ផងដែរថា G.O និងតារាសម្ដែងស្រី Choi Ye Seul ធ្លាប់បានប្រកាសទាក់ទងគ្នា តាំងពីដើមឆ្នាំ២០១៨ មកម្ល៉េះ។ ពួកគេទាំងពីរ បានចាប់ដៃគ្នា បង្កើតវីដេអូជាមួយគ្នាជាច្រើននៅក្នុង YouTube ដោយប្រើឈ្មោះថា "O.Y Couple Story"។ រហូតមកដល់ពេលនេះ គូស្នេហ៍តារាល្បីមួយគូនេះ បានទាក់ទងគ្នាអស់រយៈពេល ៧០០ថ្ងៃទៅហើយ។

នៅក្នុងថ្ងៃគម្រប់ខួប ៧០០ថ្ងៃនៃការទាក់ទងគ្នា G.O និង Choi Ye Seul បានសម្រេចចិត្តប្រកាសដំណឹងរៀបការរបស់ពួកគេ ជាសាធារណៈ ធ្វើឲ្យហ្វេនៗរំភើបចិត្តជាខ្លាំង។

ក្នុងនោះដែរ ពិធីមង្គលការរបស់អ្នកទាំងពីរ នឹងរៀបចំឡើងនៅចុងខែកញ្ញា ខាងមុខនេះ ជាកម្មវិធីជួបជុំតូចមួយ ដែលមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព MBLAQ
រូបភាព G.O និង Choi Ye Seul
រូបភាព G.O និង Choi Ye Seul
រូបភាព G.O និង Choi Ye Seul
រូបភាព G.O និង Choi Ye Seul