គ្រាន់តែ Sulli និយាយថាចង់មានកូនមុនរៀបការ មានអី ហ្វេនរិះគន់ទក់សាច់!

កូរ៉េខាងត្បូង៖ នៅថ្ងៃទី០៥ ខែកក្កដាកន្លងមក តារាចម្រៀងស្រីរូបស្រស់Sulli បានចូលរួមជាភ្ញៀវកិត្តយសនៅក្នុងកម្មវិធី Reply Night(Night of Hate Comments)។នៅក្នុងកម្មវិធីពិធីបានសួរនាំនាងជាច្រើនទាក់ទងការងារក្នុងសិល្បៈនាពេលបច្ចុប្បន្ន និងរឿងរៀបការផងដែរ។

ដោយពិធីករបានសួរSulliថា តើនាងគិតចង់រៀបការដែរឬទេ? ភ្លាមៗនោះនាងបានឆ្លើយតបទៅវិញយ៉ាងដូច្នោះថា «កាលពីខ្ញុំនៅក្មេង ខ្ញុំគិតថាចង់រៀបការនៅអាយុ២០ឆ្នាំ។ តែមកដល់ពេលនេះ ខ្ញុំនៅតែមានអារម្មណ៍សង្ស័យថា តើខ្ញុំត្រូវតែរៀបការមែនទេ?»។

ជាមួយគ្នានេះនាងបានរៀបរាប់បន្ថែមទៀតថា «ពេលខ្លះខ្ញុំគិតថា ខ្ញុំគួរតែមានកូនមុនពេលរៀបការ។ ហើយពេលខ្លះវិញ ខ្ញុំនៅតែខ្វល់ខ្វាយ និងខ្លាចថារូបរាងនឹងមានការប្រែប្រួលនៅពេលដែលខ្ញុំមានផ្ទៃពោះ។ ម្យ៉ាងទៀតខ្ញុំមានអារម្មណ៍ថា ប្រសិនបើមានកូនត្រូវមានភាពទទួលខុសត្រូវខ្ពស់ខ្លាំងណាស់»។

ទៀតសោតចម្លើយដែលSulliបានឆ្លើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនយល់ស្រប ហើយថែមទាំងនាំគ្នាបញ្ចេញមតិយោបល់ផ្សេងៗគ្នាដូចជា «កូនមិនមែនជារបស់លេងទេ» «សូមធ្វើខ្លួនជាមនុស្សស្រីដែលមានចរិតជាមនុស្សចាស់សិន ចាំគិតចង់មានកូន» និង «ហេតុអ្វីបានជានាងនិយាយពីរឿងមានកូន ដូចជារឿងចិញ្ចឹមកូនឆ្កែបែបនេះ» ជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

Sulli
Sulli
Sulli
Sulli
Sulli
Sulli