គេថា មនុស្សស្រីកាន់តែស្អាត កាន់តែពិសពុល តើជាការពិតមែនទេ?

មនុស្សស្រីជាភេទទន់ខ្សោយ ហើយក៏អាចនិយាយបានថា ជាភេទដែលសម្បូរល្បិចកលមាយាច្រើនដែរ។ តែភាពពិសពុល ល្បិចកលទាំងនោះ មិនមែនសម្គាល់ ឬសំដៅដល់តែមនុស្សស្រីដែលស្អាត ឆើតឆាយ ទើបពិសពុលនោះឡើយ។ មនុស្សស្រីខ្លះ យ៉ាប់ទាំងព្រម មិនស្អាតទេ តែសាហាវជាងស្រីស្អាតទៅទៀត ក៏មានស្រីស្អាតខ្លះ ស្អាត​ក៏ស្អាត ល្អក៏ល្អ និយាយរួមគឺ នាងមានបុណ្យល្អ ទើបមាននិស្ស័យល្អ។

ភាពអាក្រក់ ពិសពុល មិនមែនកើតលើតែស្រីស្អាត ស៊ិចស៊ី ដូចគ្រប់គ្នាគិតនោះឡើយ។​​ ភាពស្រស់ស្អាតខាងក្រៅ គ្រាន់តែជាការបញ្ជាក់ពីរូបភាព និងការចេះតុបតែងរបស់បុគ្គលតែប៉ុណ្ណេាះ ចំណែកចិត្តគំនិតខាងក្នុង ទើបជាការបញ្ជាក់ពីមារយាទ សន្ដាន អត្តចរិតរបស់មនុស្សម្នាក់ៗ។

គេថា " កុំមើលមនុស្សតែសម្បកក្រៅ ហើយក៏គួរតែប្រយ័ត្ន ជាមួយនឹងរូបរាងខាងក្រៅរបស់មនុស្សផងដែរ " ។​ សម័យនេះ មនុស្សមួយចំនួន ពូកែតុបតែងខ្លួន តុបតែងសម្បកខាងក្រៅ ដើម្បីបំភ័ន្តភ្នែកគេឯងណាស់។ ផ្គួបផ្សំនឹងមនុស្សស្មោះត្រង់មួយចំនួន តែងតែរងគ្រោះ ចាញ់បោកព្រោះសម្បកខាងក្រៅហ្នឹងឯង។

យ៉ាងណាមិញ ស្រីស្អាតមិនប្រាកដថា ពិសពុល មានកលល្បិច ស្រីស្អាតតិចៗ អាចនឹងល្បិចសាហាវជាង ស្រីស្អាតឆើតឆាយទៅទៀត។ ចង់ស្គាល់ពីធាតុពិតរបស់បុគ្គលណាម្នាក់ គួរចេះសង្កេត វិភាគថ្លឹងថ្លែង មិនមែនវិនិច្ឆ័យតែរូបរាងខាងក្រៅរបស់គេនោះឡើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ