PSG ចាប់អារម្មណ៍ចង់បានកំពូលកីឡាករមួយរូបរបស់ Real Madrid មកជំនួសកន្លែងជួរមុខខ្លួនម្នាក់

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ១៤:០០

បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានចាប់អារម្មណ៍អ្នកចាំទីរបស់ Real Madrid កីឡាករ Keylor Navas មកជំនួសកន្លែងរបស់កំពូលអ្នកចាំទី Gianluigi Buffon ដែលចាកចេញទៅ Juventus។

កីឡាករ Keylor Navas

Navas បានចំណាយរយៈពេល ៥រដូវកាលជាមួយ Real Madrid ប៉ុន្តែក្រោយការមកដល់របស់អ្នកចាំទីជម្រើសជាតិប៊ែលហ្សិក Thibaut Courtois នៅទឹកដី Santiago Bernabeu កីឡាករ Navas ហាក់មិនសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូងនោះទេ ដោយភាគច្រើនតំណែងដៃទីមួយត្រូវបានធ្លាក់ទៅលើ Courtios។ 

កីឡាករ Thibaut Courtois

យ៉ាងណាមិញបើតាមកាសែត Don Balon បានចុះផ្សាយថាក្លិបអ្នកមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង Paris Saint Germain បានចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាំទីជម្រើសជាតិខូស្ដារីកាទៅរួមរស់ជាមួយ ដើម្បីជំនួសកន្លែងរបស់ Gianluigi Buffon ដែលចាកចេញទៅ Juventus វិញក្រោយមក PSG បានមួយរដូវកាល។ 

កីឡាករ Gianluigi Buffon

ចំពោះតម្លៃខ្លួនរបស់ Navas វិញត្រូវបានគេដឹងថាប្រមាណជា ២០លានអឺរ៉ូ ដែលតម្លៃខ្លួននេះស្មើនឹង ២ដង ពេលដែល Real Madrid ទិញរូបគេកាលពីឆ្នាំ ២០១៤។ ប្រភពដដែលនោះបានបន្តទៀតថា Keylor Navas បានប្រាប់ទៅកីឡាករមុខស្រស់ James Rodriguez ថារូបគេអាចនឹងទៅលេង Paris ថែមទៀតផង៕

កីឡាករ Keylor Navas

ប្រភព៖ foxsportasia