វីរៈ និច ទៅបង្អួតសម្រស់ លើទឹកដីសៀមរាបលើកនេះ តែងខ្លួនទាក់ទាញប្លែក!

សៀមរាប៖ ជឿជាក់ថាប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រីវ័យក្មេងគួរឲ្យស្រលាញ់ កញ្ញា វីរៈ និច ប្រចាំផលិតកម្ម សាន់ដេ ជាមួយនឹងបទចម្រៀងមិនតិចនោះទេ ទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យខ្លាំងតែម្ដង ។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រីដ៏ក្រមិចក្រមើមរូបនេះ ហាក់បីជាមានទីផ្សារសិល្បៈចម្រៀងខ្លាំង បូករួមទាំងរូបសម្ផស្សរបស់នាងទៀតនោះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រតាមដានមិនរំលងនោះទេ ទាំងសកម្មភាពការងារនិង ជីវភាពប្រចាំថ្ងៃ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បន្ទាប់ពីតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពកញ្ញា វីរៈ បានបំពេញការងារសិល្បៈរបស់ខ្លួន រួចរាល់ក្នុងខេត្ត បន្ទាយមានជ័យ រួចក៏បន្តដំណើរកាន់មកខេត្ត សៀមរាប ក្នុងថ្ងៃតែមួយ ធ្វើទស្សនិកជនមានការភ្ញាក់ផ្អើលទៅលើរូបនាង ខ្លាំងមែនទែន។

លើសពីនេះទៅទៀតនោះ អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះគឺ រូបសម្រស់របស់ វីរៈនិច នៅលើប្រាសាទអង្គរធំ មើលទៅពិតជាស្អាតប្លែក ជាមួយនឹង សម្លៀកបំពាក់ដ៏ទាន់សម័យរបស់ខ្លួន ទាក់ភ្នែកមើលហើយ ចង់មើលទៀត៕

តោះទៅទស្សនារូបភាព ទាំងអស់គ្នា៖  

វីរៈនិច
វីរៈនិច
វីរៈនិច
វីរៈនិច
វីរៈនិច
វីរៈនិច
សំណេររបស់ វីរៈនិច