ល្បីថាតារាម៉ូដែលជនជាតិថៃម្នាក់នេះ មុខមាត់ដូចសមាជិកក្រុម EXO?

ថៃ ៖ ថ្មីៗនេះ រូបភាពកម្លោះសង្ហាអ្នកបម្រើលើយន្តហោះម្នាក់នេះ ស្រាប់តែផ្ទុះការចាប់អារម្មណ៍ខ្លាំង នៅក្នុងបណ្ដាញអ៊ីនធើណែត ធ្វើឲ្យមហាជន ជាពិសេសនារីៗឈ្លក់វង្វេងមិនតិចនាក់ទេ។

មតិជាច្រើនបានលើកឡើងថា អ្នកកម្លោះរូបនេះ ពិតជាមានមុខមាត់ស្រដៀងគ្នាទៅនឹង សមាជិកក្រុមចម្រៀងកូរ៉េ EXO គឺ Chanyeol និងអតីតសមាជិកក្រុមម្នាក់ទៀតគឺ TAO។

គួរបញ្ជាក់ផងដែរថា សមាជិកក្រុម EXO ត្រូវបានគេទទួលស្គាល់ថា ជាក្រុមដែលមានទាំងទេពកោសល្យ និងសម្រស់ ដែលត្រូវបានផលិតកម្មយក្ស SM ជ្រើសរើសយកសុទ្ធតែលំដាប់កំពូលៗ មកដាក់បញ្ចូលគ្នា។ ចំណែកឯកម្លោះអាកាសចរម្នាក់នេះ ក៏មិនអន់ដែរ។ នារីៗជាច្រើន នាំគ្នាចែករំលែករូបភាពរបស់លោក ហើយប្រដូចទៅនឹង Chanyeol ដោយអះអាងថា លោកមានកម្ពស់ខ្ពស់ ច្រមុះក៏ស្រួច ថែមទាំងមានបបូរមាត់រាងបេះដូងដូចជា Chanyeol ថែមទៀតផង។

តាមពិតទៅ កម្លោះម្នាក់នេះ មិនមែនជាអ្នកឆ្ងាយឯណាទេ លោកគឺជាតារាម៉ូដែលជនជាតិថៃ មានឈ្មោះថា Wongsathorn Varachartkul៕

ចង់ដឹងថា តើ Wongsathorn Varachartkul ពិតជាមានមុខមាត់ដូចសមាជិកក្រុម EXO ពិតមែនឬយ៉ាងណានោះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Chanyeol
រូបភាព Wongsathorn Varachartkul
រូបភាព Wongsathorn Varachartkul
រូបភាព Wongsathorn Varachartkul
រូបភាព Wongsathorn Varachartkul
រូបភាព Wongsathorn Varachartkul
រូបភាព Wongsathorn Varachartkul
រូបភាព Wongsathorn Varachartkul