សៀងហៃជាប់ឈ្មោះជាកន្លែងផ្គត់ផ្គង់អគ្គិសនីដ៏ធំបំផុតលើលោក ដែលកែច្នៃសំរាមឱ្យក្លាយទៅជាថាមពលអគ្គិសនី

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ១៥:០៣

ចិន៖ សំរាមគឺជាបញ្ហាដ៏ធំមួយដែលពិភពលោកកំពុងតែប្រឈម។ ដូច្នេះនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងតែរុករកវិធីនានាដើម្បីកែច្នៃសំរាមឱ្យក្លាយទៅជាថាមពលអគ្គិសនី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ទីក្រុងសៀងហៃបានជាប់ឈ្មោះក្លាយខ្លួនទៅជាកន្លែងផ្គត់ផ្គង់អគ្គិសនីដ៏ធំបំផុតលើលោក ដែលកែច្នៃសំរាមឱ្យក្លាយទៅជាថាមពលអគ្គិសនី។

ស្របពេលគ្នានេះដែរ សំរាមជាង ៣លានតោនត្រូវបានបញ្ជូនមកកាន់កន្លែងកែច្នែពិសេសក្នុងទីក្រុងសៀងហៃជារៀងរាល់ឆ្នាំ។

អ្នកស្រី Wu Yuefeng ដែលជាប្រធានវិស្វករប្រចាំមជ្ឈមណ្ឌលកែច្នៃបាននិយាយថា៖

គួរឱ្យដឹងផងដែរថា មជ្ឈមណ្ឌលកែច្នៃ Shanghai Laogang Renewable Resource Recycling Center អាចកែច្នៃសំរាមក្លាយទៅជាថាមពលអគ្គិសនីបានរហូតដល់ទៅ ១,៥ពាន់លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ៕

មជ្ឈមណ្ឌលកែច្នៃ Shanghai Laogang Renewable Resource Recycling Center