សប្បាយក្លាយជាទុក្ខ! Lee Yeol Eum អាចប្រឈមនឹងការ ជាប់ពន្ធនាគារក្នុងប្រទេសថៃ៤ឆ្នាំ ក្រោយ......

កូរ៉េខាងត្បូង៖ កម្មវិធីដ៏ល្បីរបស់ប្រទេសកូរ៉េ Law of The Jungle ដែលមកថតនៅក្នុងប្រទេសថៃ បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងរាលដាលកាន់តែខ្លាំងក្រោយប្រជាជនថៃមួយចំនួនធំ នាំគ្នាប្រតិកម្មយ៉ាងខ្លាំង ព្រោះកម្មវិធីនេះបានល្មើសនឹងច្បាប់របស់ក្រសួងកសិកម្ម និងសហការប្រទេសថៃ។

ដោយនៅក្នុងកម្មវិធី តារាសម្តែងស្រីវ័យ២៣ឆ្នាំ Lee Yeol Eum បានចុះទៅចាប់សត្វសមុទ្រមួយប្រភេទ ដែលជាសត្វដ៏កម្រ យកមកធ្វើជាម្ហូប។ ទៀតសោតទង្វើរបស់នាងត្រូវបានគេចាត់ទុកថា ល្មើសនឹងច្បាប់នៅក្នុងប្រទេសថៃ។ លើសពីនេះទៅទៀត Lee Yeol Eum នាងអាចនឹងប្រឈមមុខ ក្នុងការជាប់ពន្ធនាគារយូរបំផុត៤ឆ្នាំ និងផាកពិន័យជាសាច់ប្រាក់ ចាប់ពី១៣០០ដុល្លារឡើងទៅ។

ក្រោយពីមានរឿង ដែលនឹកស្មានមិនដល់បែបនេះកើតឡើង ខាងក្រុមការងាររបស់ Law of The Jungle បានចេញមុខសុំទោស ចំពោះការថតកម្មវិធីដោយមិនបានសិក្សា និងដឹងពីច្បាប់ទម្លាប់របស់ប្រទេសច្បាស់លាស់ ហើយថ្ងៃមុខពួកគេនឹងធ្វើការដោយប្រុងប្រយ័ត្នជាងនេះ។

គួរឲ្យដឹងផងដែរថា Law of The Jungle ជាកម្មវិធីដែលទទួលបានប្រជាប្រិយភាពខ្លាំងតាំងពីឆ្នាំ២០១១មកម្ល៉េះ។ ដោយកម្មវិធីនេះ ត្រូវធ្វើដំណើរទៅព្រៃតាមប្រទេសនានា ដើម្បីបង្ហាញពីវិធីប្រើប្រាស់ ជីវិតរស់នៅក្នុងព្រៃលក្ខណៈផ្សងព្រេង៕

Lee Yeol Eum
Lee Yeol Eum
Lee Yeol Eum
រូបភាពខ្លះៗនៅក្នុងកម្មវិធី
រូបភាពខ្លះៗនៅក្នុងកម្មវិធី
រូបភាពខ្លះៗនៅក្នុងកម្មវិធី
រូបភាពខ្លះៗនៅក្នុងកម្មវិធី
រូបភាពខ្លះៗនៅក្នុងកម្មវិធី
រូបភាពខ្លះៗនៅក្នុងកម្មវិធី