មួយឆ្នាំគ្រងឈុតទេវតាម្ដង បេប៊ី ស្អាតប្លែក មិនចាញ់ឆ្នាំមុនទេ!

កំព់ងធំ៖ យោងទៅតាមការបង្ហោះរូបភាពជាច្រើន របស់តារាចម្រៀងស្រីសាច់ខ្ចី និងជាពិធីការិនី កញ្ញា បេប៊ី ក្នុងនាពេលកន្លងមក នៅបណ្តាញសង្គមហ្វេសប៊ុកដោយគណនីផ្លូវការរបស់នាង ធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ខ្លាំងមែនទែនទាំងសកម្មភាពសិល្បៈ និងការងារប្រចាំថ្ងៃរបស់ខ្លួន។

ជាក់ស្ដែង នៅមុននេះបន្តិចផ្អែកទៅលើការបង្ហោះរូបភាពរបស់ តារាចម្រៀងស្រីប្រចាំផលិតកម្ម ថោន ជាមួយនឹងឈុតសម្លៀកបំពាក់ ទេពធីតា ដែលមើលទៅពិតជាស្រស់ស្អាតសាកសមជាមួយនឹងឈុត និងប្លែកភ្នែកតែម្ដង ។

ក្នុងទិដ្ឋភាពនោះផងដែរ ក្រៅពីកញ្ញា បេប៊ី បានគ្រងនូវសម្លៀកបំពាក់ដ៏ស្រស់សោភាមួយឈុតនេះ គេសង្កេតឃើញថា ក៏មានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ជាច្រើនដួងទៀត ក៏បានគ្រងឈុតតាមសម័យកាលខុសៗគ្នា នៅក្នុងកម្មវិធីមួយ។

គួររម្លឹកផងដែរ នេះជាឆ្នាំទី២ហើយ ដែលតារាច្រៀងស្រីដ៏មានការគាំទ្រនិងជាម្ចាស់បទ«អំណាចលុយ» បេប៊ី បានគ្រងឈុតសម្លៀកបំពាក់ ស្រស់ស្អាតបែបនេះ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នាណា៖

បេប៊ី
បេប៊ី
បេប៊ី
ឈុតក្នុងឆ្នាំមុនរបស់ បេប៊ី
ឈុតក្នុងឆ្នាំមុនរបស់ បេប៊ី
ឈុតក្នុងឆ្នាំនេះរបស់ បេប៊ី
ឈុតក្នុងឆ្នាំនេះរបស់ បេប៊ី