ស្ងាត់ៗ នីគី នីគី ចេញចម្រៀងថ្មី មានលក្ខណៈប្លែក និងអត្ថន័យចាក់ដោតមិត្តៗយុវវ័យ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តដែលនិយម តាមដានស្ដាប់បទចម្រៀង បែបOriginal Song ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពី តារាចម្រៀងស្រី ឈ្មោះថា នីគី នីគី ជាក់ជាមិនខាន។ ម៉្យាងទៀត នីគី ជាតារាមួយរូប ដែលនិយម ស្ទាយ៍តុបតែងខ្លួន តាមបែបបរទេស និងមើលទៅប្លែកភ្នែកតែម្ដង។

ជាពិសេស រាល់បទចម្រៀង ដែលនាងបកស្រាយទាំងអស់ គឺសុទ្ធសឹងតែជាស្នាដៃនិពន្ធឡើងដោយ រូបនាងផ្ទាល់តែម្ដង មិនមានការចម្លងពី ជាតិសាសន៍ដ៏ទៃនោះឡើយ។ លើសពីនេះ បទទាំងនោះ តែងតែមានគ្រប់រសជាតិ ទាំងស្នេហាផ្អែមល្ហែម ក៏ដូចជាឈឺផ្សារបែកបាក់ជាដើម អមដោយទំនុកភ្លេង ពិរោះៗទៀតផង។

ប៉ុន្តែ ស្រាប់តែថ្មីៗនេះ នីគី បានចេញបទចម្រៀង ថ្មីមួយបទ ដែលមានចំណងជើងថា «នារី» ដែលមានការសម្ដែងយ៉ាងប្លែកភ្នែក ដោយរូបនាងផ្ទាល់ ព្រមទាំងមានអត្ថន័យចាក់ដោតត្រូវចិត្ត យុវវ័យគ្រប់គ្នា ជាពិសេស សុភាពនារីតែម្ដង។

តាមអត្ថន័យបទនោះដែរ បានរៀបរាប់អំពី នារីម្នាក់ ដែលព្យាយាមលាក់ទុក្ខលំបាកតែម្នាក់ឯង ហើយប្រើប្រាស់នូវ ស្នាមញញឹមក្លែងក្លាយ នៅចំពោះមុខដទៃ ដែលនេះជាបញ្ហារបស់ប្រិយមិត្តនារីៗ មួយចំនួនបានជួបប្រទះ សព្វថ្ងៃនេះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

នីគី នីគី
នីគី នីគី
នីគី នីគី
នីគី នីគី
នីគី នីគី
នីគី នីគី