កុំខកខាន! ឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងខួបគម្រប់ ៥ ឆ្នាំ របស់ផ្សារទំនើប អុីអន ម៉ល ភ្នំពេញ!

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ១៥:៥០

ភ្នំពេញ៖ នៅតែប៉ុន្មានថ្ងៃទៀតទេ អតិថិជនផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ទាំងអស់ ពិតជាបានសប្បាយទិញទំនិញបញ្ចុះតម្លៃ និងសប្បាយឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងឱកាសអបអរខួបគម្រប់ ៥ ឆ្នាំ របស់ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដែលនឹងរៀបចំឡើងនៅជាន់ផ្ទាល់ដី ចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

រាល់អតិថិជនដែលទិញទំនិញចាប់ពី ៣០ ដុល្លារឡើង ពីគ្រប់ហាងទាំងអស់នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នឹងមានសិទិ្ធបង្វិលគ្រាប់បាល់ផ្សងសំណាងចំនួន ១លើក ដើម្បីមានឱកាសឈ្នះរង្វាន់គាប់ចិត្ត ដែលមានទាំងម៉ូតូសេរីថ្មី ទូរស័ព្ទ ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនម៉ៃក្រូវេវ ឆ្នាំងដាំបាយអគ្គិសនី កង្ហា និងរង្វាន់ផ្សេងៗរាប់សិបរង្វាន់។

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ពី ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ

ខាងក្រោមជាលក្ខខណ្ឌដើម្បីចូលរួមចាប់រង្វាន់៖

១. សម្រាប់អតិថិជនដែលជាវជាសាច់ប្រាក់
• ជាវចាប់ពី ៣០ ដុល្លារ ឡើងទៅនៅគ្រប់ហាងទាំងអស់ក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ អាចមានសិទ្ធិបង្វិលគ្រាប់បាល់ផ្សងសំណាងចំនួន១លើក។
• អតិថិជនក្នុងម្នាក់មានសិទ្ធិបង្វិលគ្រាប់បាល់ផ្សងសំណាងបានច្រើនបំផុតចំនួន១០ដង។
២. សម្រាប់អតិថិជនដែលជាវដោយប្រើអ៊ីអនកាត និង អ៊ីអន វ៉លឡេត ខេមបូឌា
• ជាវចាប់ពី ២០ ដុល្លារ ឡើងទៅនៅគ្រប់ហាងទាំងអស់ក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ អាចមានសិទ្ធិបង្វិលគ្រាប់បាល់ផ្សងសំណាងចំនួន១លើក។
• អតិថិជនក្នុងម្នាក់មានសិទ្ធិបង្វិលគ្រាប់បាល់ផ្សងសំណាងបានច្រើនបំផុតចំនួន១៥ដង។
• អតិថិជនដែលបានជ្រើសរើសយកសេវាកម្មបង់រំលោះ និងសេវាប្រាក់កម្ចីពីធនាគារឯកទេសអ៊ីអន និងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីធ្វើការបង្វិលគ្រាប់បាល់ផ្សងសំណាងចំនួន១លើក។

ចាប់តាំងពីចាប់ផ្តើមដំណើរការដំបូងរហូតមកដល់ពេលនេះ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ទទួលបានជោគជ័យយ៉ាងខ្លាំង តាមរយៈការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនដែលនិយមចូលចិត្តក្នុងការទិញទំនិញ ក៏ដូចជាសម្ភារៈប្រើប្រាស់ទំនើបៗជាដើម។ ទំនិញទាំងអស់នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ សុទ្ធតែជាម៉ាកសញ្ញាល្បីៗ ដែលមានការនិយមប្រើប្រាស់ទូទាំងពិភពលោក និងមានគុណភាពខ្ពស់បំផុត។ សម្រាប់ខួបគម្រប់ ៥ ឆ្នាំខាងមុខនេះ អតិថិជននឹងទទួលបានភាពសប្បាយរីករាយជាមួយកម្មវិធីសប្បាយសប្បាយ រួមនឹងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។
បច្ចុប្បន្ន ផ្សារទំនើប អ៊ីអន ម៉លភ្នំពេញបានធ្វើការកែលំអរហាង ក៏ដូចជាបើកដំណើរហាងថ្មីៗជាច្រើន ដែលបានធ្វើឲ្យទិដ្ឋភាពនៅក្នុងផ្សារទាំងមូលកាន់តែស្រស់ស្អាត និងផ្តល់អារម្មណ៍ល្អដល់អតិថិជនក្នុងការទិញទំនិញនៅក្នុងផ្សារ។

កុំភ្លេចណា៎! មួយឆ្នាំមានម្តង រឿងអីត្រូវខកខាន នាំគ្រួសារទៅទិញទំនិញបញ្ចុះតម្លៃពិសេសរហូតដល់ ៧០% ក៏ដូចជាទទួលយកកាដូពិសេសៗពីបណ្ដាហាងជាច្រើន រួមនឹង ឱកាសឈ្នះរង្វាន់ធំៗដ៏ច្រើនសន្ធឹកសន្ធាប់ពីផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ៕

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង៖ 023 988 100 ឬចូលទៅកាន់គេហទំព័រ និងទំព័រ Facebook តាមរយៈ QR Code ខាងក្រោម៖
គេហទំព័រ: aeonmallphnompenh.com
Facebook: facebook.com/aeonmallphnompenh