សម្ពោធរឿង Hotel Del Luna ថ្ងៃនេះ IU លេងឈុតខ្មៅតែម្ដង! សុភាពរាបសារ តែទាន់សម័យ

កូរ៉េខាងត្បូង ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ តារាចម្រៀងស្រីដ៏ល្បីរបស់កូរ៉េ IU បានបង្ហាញខ្លួននៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន និងសម្ពោធជាផ្លូវការ នូវរឿងភាគទូរទស្សន៍ថ្មី ដែលនាងបានសម្ដែងជាតួឯក មានចំណងជើងថា «Hotel del Luna»។

រឿងភាគថ្មីដែលទើបតែបញ្ចប់ការថតថ្មីៗនេះ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងតារាៗល្បីៗក្នុងប្រទេស។

ជាក់ស្ដែង មានតារាល្បីៗជាច្រើន បានបង្ហាញការគាំទ្រ ដោយផ្ញើឡានកាហ្វេទៅកាន់ IU និង Yeo Jin Goo ជាហូហែ មិនលើកលែងសូម្បីតែ Jungkook សមាជិកក្រុម BTS ដ៏ល្បី។

យ៉ាងណាមិញ បើក្រឡែកមកមើល កាលពីព្រឹកមិញវិញនោះ ឃើញថាតារាស្រី IU ពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់មិនប្ដូរបន្តិចសោះឡើយ។ នាងបានបង្ហាញខ្លួន ជាមួយនឹងឈុតរ៉ូបវែងពណ៌ខ្មៅ មិនសិចស៊ីពេក ប៉ុន្តែមើលទៅទាន់សម័យ ក្នុងស្ទាយ៏ដែលនាងនិយមស្លៀកជាប្រចាំ។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ IU ឈានចូលវ័យ ២៦ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាង គឺពិតជាក្មេងជាងវ័យណាស់ មានពេលខ្លះ សូម្បីតែហ្វេនក៏មើលច្រឡំដែរ ស្មានថាជាសិស្សវិទ្យាល័យ៕

ចង់ដឹងថា តើតារាស្រីមុខស្រស់ដ៏ល្បីល្បាញរបស់កូរ៉េម្នាក់នេះ មានសម្រស់ស្រស់ស្អាតកម្រិតណា ពេលទៅចូលរួមកម្មវិធីសម្ពោធរឿង កាលពីព្រឹកមិញ?

តោះមកទស្សនារូបភាពខាងក្រោម ៖  

រូបភាព Poster រឿង
រូបភាព IU
រូបភាព IU និង Yeo Jin Goo
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU