Amyរំភើបខ្លាំង ព្រោះស្រលាញ់គ្នាជាង១៤ឆ្នាំហើយ ស្វាមីទើបតែSupriseថ្ងៃកំណើត បែបនេះជាលើកដំបូង! (មានវីដេអូ)

ថៃ៖ តារាសម្តែងស្រីAmy Klinpratoom ភរិយារូបស្រស់របស់តារាសម្តែងប្រុស Siwat Chotchaicharin រំភើបខ្លាំងរហូតដល់ស្រក់ទឹកភ្នែក ក្រោយស្វាមីSupriseថ្ងៃកំណើតយ៉ាងផ្អែមល្ហែមជាលើកដំបូង។

ជាក់ស្តែងកាលពីយប់ថ្ងៃទី០៦ ខែកក្កដានេះ តារាសម្តែងប្រុសSiwat និងមិត្តភក្តិជាច្រើននាក់ទៀតបាននាំគ្នាសំងំនៅក្នុងផ្ទះ ដែលមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ដើម្បីត្រៀមSupriseថ្ងៃកំណើត Amy ក្រោមបរិយាកាសដ៏មានសុភមង្គល និងភាពសប្បាយរីករាយ។

ដោយអារម្មណ៍រំភើប Amy បានផុសរូបជាច្រើនសន្លឹកនៅក្នុងគណនីអ៊ីស្តារក្រាម មានភ្ជាប់ជាមួយនឹងសំណេរបង្ហាញពីក្តីស្រលាញ់ និងថ្លែងអំណរគុណដល់មិត្តភក្តិទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី។

ទៀតសោតនៅក្នុងនោះ Amyបានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីស្រលាញ់គ្នាមកជាង១៤ឆ្នាំ នេះជាលើកដំបូងដែល Siwat រៀបចំកម្មវិធីដ៏ពិសេសបែបនេះ ក្នុងថ្ងៃកំណើតរបស់នាង។

យ៉ាងមិញទោះបីជាមិនសូវមានកម្មវីធីបែបនេះក៏ពិតមែន ប៉ុន្តែសង្កេតឃើញថាជីវិតគ្រួសាររបស់ពួកគេទាំងពីរ មានតែភាពផ្អែមល្ហែម មើលថែទៅវិញទៅមក រហូតដល់អ្នកគាំទ្រនាំគ្នាលួចច្រណែនមិនតិច។

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនានិងវីដេអូខាងក្រោម៖  

Amy និង Siwat
Amy និង Siwat
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី