ហួសហេតុណាស់! ប្តីប្រើអំពើហឹង្សាលើប្រពន្ធ ដោយសារនាងធ្វើម្ហូបដែលខ្លួនមិនចូលចិត្ត (មានវីដេអូ)

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ១៦:៤៥

កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េម្នាក់បានប្រើប្រាស់អំពើហឹង្សាទៅលើប្រពន្ធដោយសារនាងធ្វើម្ហូបដែលខ្លួនមិនចូលចិត្ត។

យោងតាមប្រភពបានឲ្យដឹងថា បុរសជាប្ដី មានអាយុ៣៦ឆ្នាំ ជាជនជាតិកូរ៉េ បានរស់នៅជាមួយប្រពន្ធដែលជាជនជាតិវៀតណាត មានអាយុ៣០ឆ្នាំ។ ពួកគេទាំងពីរនាក់រស់នៅខេត្ត Jeolla នៃប្រទេសកូរ៉េខាងត្បូង។ 

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩នាទីយប់ បុរសជាប្ដីបានផ្ទុះកំហឹងដោយសារប្រពន្ធធ្វើម្ហូបបែបវៀតណាម។ បុរសជាប្ដីបានប្រាប់ប្រពន្ធជាច្រើនដងហើយថា គាត់មិនចូលចិត្ត និងហាមមិនឲ្យធ្វើម្ហូបវៀតណាម។ លើសពីនេះទៀត បុរសជាប្ដីក៏ខឹងចំពោះបញ្ហាដែលប្រពន្ធនិយាយភាសាកូរ៉េមិនច្បាស់ទៀតផង។

បុរសជាប្ដីកំពុងវ៉ៃប្រពន្ធ

យោងតាមវីដេអូ បុរសជាប្ដីបានដាល់ និងទាត់ធាក់ប្រពន្ធជាច្រើនដង ដោយនិយាយថាគាត់មិនចូលចិត្តម្ហូបវៀតណាម និងមិនឲ្យធ្វើម្ហូបវៀតណាមទៀតទេ។ បន្ទាប់ពីវ៉ៃរួច ប្ដីបានប្រាប់ប្រពន្ធឲ្យយកកូនដែលកំពុងយំជិតនោះទៅដេក រួចក៏ដើរចេញទៅបាត់។

ប៉ូលិសបានឲ្យដឹងថា មិត្តភក្តិរបស់ស្ត្រីជាប្រពន្ធបានរាយការណ៍មកខាងប៉ូលិសនៅថ្ងៃទី៥ ខែកក្កដា។ ប៉ូលិសបានធ្វើការចាប់ខ្លួនបុរសជាប្ដី នៅថ្ងៃទី៦ ខែកក្កដា ពីបទប្រើប្រាស់ហឹង្សាទៅលើប្រពន្ធ។

ប្រភពបានឲ្យដឹងទៀតថា ស្ត្រីជាប្រពន្ធកំពុងសម្រាកព្យាបាលរបួសដោយសារនាងបានបាក់ឆ្អឹងជំនី នឹងត្រូវចំណាយពេល៤សប្តាហ៍ដើម្បីឲ្យជាឡើងវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖

WARNING: GRAPHIC VIOLENT

(Viewer discretion is advised)