មានមុនគេនៅកម្ពុជា សាលា«លីដឺលែន» មិនត្រឹមតែបង្រៀនភាសាអង់គ្លេស តែបណ្តុះគំនិតសិស្សឱ្យក្លាយជាសហគ្រិនវ័យក្មេង មិនចាញ់ស្រុកគេ!

  • អង្គារ ០៩ កក្តដា, ២០១៩ ០៨:២០

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ សាលារៀនភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY) ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី (Westline Education Group Co.,Ltd) បានបើកនូវកម្មវិធី ដំណើរទស្សនកិច្ចទីតាំងសាលារៀនរបស់ខ្លួុន ជាលើកដំបូងមុនពេលបើកដំណើរការជាផ្លូវការ ក្រោមវត្តមានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំ នាយក និងនាយិកាសាលា ក៏ដូចជាមាតាបិតាសិស្សផងដែរ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី (Westline Education Group Co.,Ltd) បានបង្កើតនូវសាលារៀនភាសាអង់គ្លេស លីដឺលែន (LEADERLAND ENGLISH ACADEMY) នេះឡើង ដោយគោលបំណងគឺចង់បង្កើនឱ្យកាន់តែមានភាពងាយស្រួយ ដល់សិស្សានុសិស្សទាំងអស់ ក្នុងការចែកពេលវេលាសិក្សា ដោយពួកគេអាចចំណាយពេលរៀនទាំងភាសាខ្មែរផង និងភាសាអង់គ្លេសផងក្នុងពេលតែមួយ និងថែមទាំងសល់ពេលវេលាទំនេរ ក្នុងការធ្វើកិច្ចការសាលាបន្ថែមថែមទៀតផង ពោលគឺយើងចំណាយពេលត្រឹម៣ថ្ងៃ ក្នុង១សប្តាហ៍តែប៉ុណ្ណោះ ដើម្បីរៀននៅសាលាភាសាអង់គ្លេស លីដឺលែន។

ហើយអ្វីដែលគួុរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺសាលារៀន LEADERLAND ENGLISH ACADEMY មិនត្រឹមតែជា សាលាបង្រៀនតែភាសាអង់គ្លេសតែមួយមុខនោះទេ ប៉ុន្តែវាមានចំណុចពិសេសនិងអត្ថប្រយោជន៍ រហូតដល់ទៅ៤ឯណោះ ដល់សិស្សានុសិស្សដែលសិក្សានៅទីនេះ និងមិនធ្លាប់មានសាលារៀនណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ។

សាលារៀន​​ ភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY)

ជាការពិតណាស់ សាលារៀន ភាសាអង់គ្លេស លីដឺលែន មិនដូចជាសាលារៀនភាសាអង់គ្លេសដទៃទៀតឡើយនៅក្នុងកម្ពុជា ពោលគឺសាលាមួយនេះ មានចំណុចខ្លាំងយ៉ាំងពិសេសរបស់ខ្លួនរហូតដល់ទៅ៤ ឯណោះ ដោយក្នុងនោះមានដូចជា៖

១. សហគ្រិនភាព: សាលារៀន លីដឺលែន មិនត្រឹមតែជាបង្រៀនតែភាសាអង់គ្លេសនោះទេ ប៉ុន្តែថែមទាំងមានរួមបញ្ចូលនូវមុខវិជ្ជា សហគ្រិនភាព ដែលបណ្តុះបណ្តាលផ្នត់គំនិតរបស់យុវជនខ្មែរ ឲ្យមានចំណេះដឹងក្នុងការបើកមុខជំនួញរកស៊ី ដែលបច្ចុប្បន្នកំពុងតែមានការប្រកួតប្រជែងខ្លាំង​ នៅលើសកលលោក និងអាចឲ្យពួកគេស្គាល់ច្បាស់ពីខ្លួនឯង ជាពិសេសគឺជំនាញឬដុងធម្មជាតិពីកំណើតរបស់ពួកគេថែមទៀតផង ហើយក៏ធ្វើឲ្យពួកគេដឹងនិងមានភាពក្លាហ៊ាន ក្នុងការបើកមុខជំនួញរកលុយបានដោយខ្លួនឯង​ ទាំងវ័យក្មេងថែមទៀតផងដែរ។​

២. ភាពជាអ្នកដឹកនាំ៖ មិនត្រឹមតែប៉ុណ្ណោះ សាលារៀន លីដឺលែន ថែមទាំងបណ្តុះបង្វឹកផ្នត់គំនិតស្មារតីរបស់សិស្ស ឲ្យមានភាពក្លាហាន រឹងមាំ និងបង្រៀនពីអាកប្បកិរិយា ឥរិយា ក្នុងការទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន និងជាពិសេសគឺអំពើភាពចុះសម្រុង ក្នុងការធ្វើការងារជាក្រុម និងមានភាពជាអ្នកដឹកនាំម្នាក់ផងដែរ។

សាលារៀនភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY) លោ

៣. បច្ចេកវិទ្យា: សាលាភាសាអង់គ្លេសលីដឺលែន គឺជាសាលារៀនដែលទំនើបឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលបាននាំយកនូវការបង្រៀនបែបបច្ចេកវិទ្យាសម័យទំនើបតាមរយៈប្រពន្ធបច្ចេកវិទ្យាបំពាក់លើភ្នែកដែលមានឈ្មោះថា Virtual Reality (VR) ជាច្រើនគ្រឿង ពីក្រុមហ៊ុន SilVRgrow TECHNOLOGY PTE LTD ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំឈានមុខគេដែលមានឧបករណ៍សម្រាប់បច្ចេកវិទ្យា VR និង AR ។ ដោយមានការិយាល័យកណ្តាលនៅប្រទេសសឹង្ហបូរី ក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយការសិក្សាថ្មីដល់សាលារៀនកម្រិតបឋម និងមធ្យមសិក្សានៅអាស៊ីអាគ្នេយ៍។ ហើយបច្ចុប្បន្ននេះ មានប្រទេសជឿនលឿន និងកំពុងអភិវឌ្ឃន៍ជាច្រើននៅលើពិភពលោក កំពុងតែដាក់ដំណើរបច្ចេកវិទ្យា VR មួយនេះ ហើយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ គឺនៅសាលាភាសាអង់គ្លេសលីដឺលែននេះផ្ទាល់តែម្តង។

៤. ភាសាអង់គ្លេស: ដូចដែលបានរៀបរាប់ខាងលើ លីដឺលែន គឺជាសាលារៀន បង្រៀនភាសាអង់គ្លេស ដែលពោរពេញទៅដោយគុណភាព ទំនុកចិត្ត និងភាពឆ្លាតវៃ។ សាលារៀន លីដឺលែន ផ្តោតសំខាន់ទៅលើតែភាសាអង់គ្លេសតែមួយគត់​ មិនមានបង្រៀនចំណេះដឹងទូទៅ ភាសាខ្មែរ ឡើយ។ ហើយសាលារៀនមួយនេះផងដែរ ជួយពង្រឹងឲ្យភាសាអង់គ្លេសរបស់យុវជនខ្មែរ ឲ្យកាន់តែមានគុណភាព ភាពជឿជាក់ និងការយល់ពីដឹងពីការអភិវឌ្ឍន៍ពីបច្ចេកទេសទំនើបៗកកើតឡើងថ្មីៗ នៅលើពិភពលោកផងដែរ។

គួរបញ្ជាក់ផងដែរ សាលារៀន ភាសាអង់គ្លេស លីដឺលែន (LEADERLAND ENGLISH ACADEMY)នេះ ទទួលបង្រៀនសិស្សចាប់ពីអាយុ១៣ឆ្នាំឡើងទៅ និងចាប់ផ្តើមបើកទទួលចុះឈ្មោះសិស្ស ចាប់ពីថ្ងៃនេះរហូតតទៅហើយ។ ដោយឡែក ប្រសិនបើលោកអ្នក ចុះឈ្មោះចាប់ពីអំឡុងពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា លោកអ្នកនឹងទទួលបានការផ្តល់ជូនប្រមូសិន ដ៏ពិសេសបំផុតពីសាលារៀន លីដឺលែនផងដែរ។

សាលារៀន លីដឺលែន មានទីតាំងស្ថិតនៅ៖ ផ្ទះលេខ ១១៩A ផ្លូវលេខ ៦៤៤ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឬសម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ៖ ០៩២ ៣១១ ១៦៨៕ 

លោក ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាយ អេឌ្យូខេសិន គ្រុប
សាកល្បងបច្ចេកវិទ្យា VR
សាលារៀនភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY)
សាលារៀនភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY)
សាលារៀនភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY)
សាលារៀនភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY)
សាលារៀនភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY)
សាលារៀនភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY)
សាលារៀនភាសាអង់គ្លេស លីដឺលែន(LEADERLAND ENGLISH ACADEMY)