បងប្រែហើយ! Justin ប្តូរការតែងខ្លួន ១៨០ដឺក្រ ហ្វេនពេញចិត្តឡើងវិញ!

បរទេស៖ ក្រោយតែងខ្លួន រញ៉េរញ៉ៃកន្លងមក ពេលនេះ តារាចម្រៀងប៉ុបJustin ក៏បានផ្លាស់ប្តូរ ចរិត និងស្ទាយ៍លេងខ្លួនមួយទំហឹងជាមួយនឹង អនាគតភរិយាជាទីស្រលាញ់របស់លោក។

ក្នុងនោះដែរ កាលពីថ្មីៗនេះ លោក ក៏បានបង្ហាញមុខ យ៉ាងស្រស់សង្ហា បែបជាឈុតHip Hop ជាមួយនឹង ការកាត់សក់ត្រឹមត្រូវ ខុសពីមុនដាច់ ជាមួយសក់វែង ធ្វើខ្លួនបែកស្លុយខ្លាំង។ ជាពិសេស បើក្រឡេកមើលស្ទីលលេងខ្លួន ភរិយាលោក ក៏កាន់តែស្រស់ស្អាត បែបយុវវ័យ ជាមួយនឹងខោខ្លី អាវដៃតូច ជាមួយនឹងអាវវែងខាងក្រៅ។

យ៉ាងណាមិញ ការផ្លាស់ប្តូរស្ទីលលេងខ្លួនរបស់ ពួកគេ បានធ្វើឲ្យហ្វេន មានការពេញចិត្ត យ៉ាងខ្លាំង ដែលកាន់តែស្រស់សង្ហា ស្រស់ស្អាត ទាំងព្រមតែម្តង៕ 

Justin និងគួដណ្តឹង
Justin និងគួដណ្តឹង
នាងhailey
នាងhailey