អបអរសាទរ!! ផល សោភ័ណ្ឌ ហូបថៃត្រឹមទឹកទី ១ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវ៉ាត់ (មានវីដេអូ)

  • អង្គារ ០៩ កក្តដា, ២០១៩ ១០:៥៣

ភ្នំពេញ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវ៉ាត់ជើងឯកលេខ១ គូបូតារបស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃសុក្រ ជើងខ្លាំងកម្ពុជា ផល សោភ័ណ្ឌបានផ្ដួលកីឡាករមុខខ្មៅឆ្លងដែនមកពីប្រទេសថៃ ប្រាក់កាយផេត ក្នុងទឹកទីមួយដោយទាត់បំបាក់ជន្ទល់ក្រោម ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់។

កីឡាករកម្ពុជា ផល សោភ័ណ្ឌ និងកីឡាករថៃ ប្រាក់កាយផេត

ចង់ដឹងថាការប្រកួតនោះ កីឡាកររហស្សនាមដំរីភ្លុកពិឃាត ផល សោភ័ណ្ឌធ្វើបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!