ធ្លាប់តែឃើញ រចនា​ រ៉ាវាឌី លេងស្ទីលឡូយឆាយ ដល់ពេលតែងខ្លួនបែបនេះ មើលសឹងតែមិនស្គាល់!

ភ្នំពេញ៖ កញ្ញា រចនា រ៉ាវាឌី ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ហាក់បីដូចជាមានសន្ទុះគាំទ្រ កាន់តែកើនឡើង ជាលំដាប់គួរឲ្យកត់សម្គាល់។ ក្រៅពីអាជីពជាតារាសម្ដែង រ៉ាវាឌី ក៏ជាអ្នកបង្ហាញម៉ូតទៀតផង ជាហេតុដែលនាង មានភាពមមាញឹកយ៉ាងខ្លាំង។

បើក្រឡេកទៅមើល សម្រស់របស់តារាសម្ដែងស្រី រូបនេះវិញ គឹមានទម្រង់មុខស្រស់សោភា គួរឲ្យចង់គយគន់ ជាពិសេស គឺដងខ្លួន ដ៏ខ្ពស់ស្រឡះ របស់នាងតែម្ដង។ រីឯស្ទាយ៍តុបតែងខ្លួនរបស់ រ៉ាវាឌី និយមស្ទាយ៍លេងខ្លួន បែបទាន់សម័យឡូយឆាយ កម្រនឹងឃើញនាង តែងខ្លួនបែបសុភាពៗណាស់។

ប៉ុន្តែ ស្រាប់តែថ្មីៗនេះ តារាស្រីមុខស្រស់រូបនេះ បានបង្ហោះរូបភាព ជាច្រើនសន្លឹកក្នុងបណ្ដាញសង្គម ជាមួយការលេងស្ទីល យ៉ាងប្លែកភ្នែក។ ក្នុងពេលនោះដែរ រ៉ាវាឌី បានស្ថិតក្នុងឈុតបែបប្រពៃណីខ្មែរ ពណ៌មាសយ៉ាងចែងចាំង ជាមួយការផាត់មុខយ៉ាងលេចធ្លោ អមដោយស្នាមញញឹម ដ៏ប្រិមប្រិយទៀតផង។

ដោយឡែក ហ្វេនៗរបស់នាង ជាច្រើនបានបញ្ចេញមតិថា ហេតុតែជាស្រីស្អាត ទោះបីជាលេងស្ទីលបែបណា មិនថា សុភាពឬស៊ិចស៊ីនោះទេ ក៏នូវតែមើលទៅស្រស់សោភា និងគួរឲ្យចាប់អារម្មណ៍ជានិច្ច៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

រចនា​ រ៉ាវាឌី ពេលតែងខ្លួនបែបទាន់សម័យ
រចនា​ រ៉ាវាឌី ពេលតែងខ្លួនបែបទាន់សម័យ
រចនា​ រ៉ាវាឌី ពេលតែងខ្លួនបែបទាន់សម័យ
រចនា​ រ៉ាវាឌី ពេលតែងខ្លួនបែបទាន់សម័យ
រចនា​ រ៉ាវាឌី ពេលតែងខ្លួនបែបទាន់សម័យ
រចនា​ រ៉ាវាឌី ពេលតែងខ្លួនបែបបុរាណ
រចនា​ រ៉ាវាឌី ពេលតែងខ្លួនបែបបុរាណ
រចនា​ រ៉ាវាឌី ពេលតែងខ្លួនបែបបុរាណ