សង្ហាដែរតែកម្សត់ម៉្លេះ! ឃើញលើកណាក៏ Sean និយាយតែរឿងរស់នៅឯកា គ្មានសង្សារដូចគេ

ថៃ៖ តារាសម្តែងប្រុសសម្បុរសស្រអែម Sean Jindachot ចាប់តាំងពីលោកបែកគ្នាជាមួយអតីតសង្សារតារាសម្តែងស្រី Gypsyមក តារាប្រុសរូបនេះ មិនទាន់ចាប់ផ្តើមស្នេហាថ្មីជាមួយនារីណាឡើយ។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានអ្នកប្រទះឃើញ លោក និងនារីម្នាក់ទៅញ៉ាំបាយជាមួយគ្នានៅពេលយប់ ក្នុងភោជនីយដ្ឋានមួយកន្លែង ធ្វើឲ្យហ្វេនៗសង្ស័យថា លោកមានមិត្តស្រីថ្មីឬយ៉ាងណា។

ក្រោយពីបានឃើញព័ត៌មាននេះ លោកSean បាននិយាយបកស្រាយថា លោកអស់សំណើចយ៉ាងខ្លាំង ហើយថែមទាំបញ្ជាក់ថានារីម្នាក់នោះជាមិត្តភក្តិតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ។

ជាមួយគ្នានេះលោកបានបន្ថែមទៀតថា «ខ្ញុំនៅទំនេរជិត១ឆ្នាំហើយ ពេលខ្លះក៏មានអារម្មណ៍ថាឯកាដែរ ព្រោះត្រូវទៅណាទៅណីតែម្នាក់ឯង។ ពេលទៅញ៉ាំបាយជុំគ្នា មិត្តភក្តិគេមានសង្សារម្នាក់មួយគូ លើកលែងតែខ្ញុំទេអង្គុយម្នាក់ឯងមើលគេ»។

ដោយឡែកនេះមិនមែនជាលើកទី១ទេ ដែលតារាប្រុសរូបនេះនិយាយថាខ្លួនឯកា គ្មានសង្សារដូចគេ។ជាមួយគ្នានេះដែរ អ្នកគាំទ្រមានតែជូនពរ ហើយសង្ឃឹមថាលោកបានជួបនារីម្នាក់ដែលសាកសមនឹងលោកទៅចុះ៕

សូមទស្សនារូបភាពខាងក្រោម៖  

Sean Jindachot
Sean Jindachot
Sean Jindachot
Sean Jindachot
Sean Jindachot
Sean Jindachot
Sean Jindachot