Park Boom ឆ្លើយតបទៅអ្នក ដែលចោទនាងថា ជាអ្នកបំផ្លាញ2NE1

កូរ៉េខាងត្បូង៖ កាល​ពី​ពេលកន្លង​ទៅ​2NE1-ParkBom​ បាន​បង្ហោះ​នៅ​វីដេអូ​ក្លីប​ខ្លី​មួយ​នៅ​លើ​បណ្តាញ​សង្គម​របស់នាង​ ដោយ​បាន​ភា្ជប់​ជាមួយ​ពាក្យ​មួយ​គ្នា​ថា​ “សូម​ធ្វើការ​ណែនាំ​ មិត្តជិត​ស្និទ្ធរបស់​ខ្ញុំ​​ ហើយ​ក៏ជា​Boss​​នៅ​ D-Nation ​@scotty_kim​”។​

បន្ទាប់​ពី​Park Bom​ ​បង្ហោះ​វីដេអូនោះ​ហើយ​ក៏មាន​អ្នក​ចូល​ទៅ​comment​ ក្នុង​ការ​បង្ហោះ​របស់​នា​ង​ថា​៖​ «អ្នក​គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​2NE1 ​ត្រូវ​បាន​រំសាយ​»​ «តើ​អ្នក​មិន​គិត​ថា​អ្នក​ជាមូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ 2NE1 ត្រូវ​បាន​​បែក​បាក់​ទេ​មែន​ទេ​?​» នឹង​មា​ន​មតិ​ជា​ច្រើន​ទៀត​ដែល​ពួកគេ​បាន​ចោទ​ប្រកាន់​ទៅ​លើនាង​។​

ស្រប​ពេល​ជាមួយ​គ្នា​នោះ​Park Bom​ ក៏បាន​Comment​ឆ្លើយតប​ ទៅ​នឹង​មតិ​ដែល​បាន​ធ្វើ ​ការ​ចោទ​ប្រកាន់​មក​លើ​នាង​ថា​ «មិន​ប្រាកដ​ថា​នាង​ជា​អ្នក​បំផ្លាញ​ក្រុម​ឡើយ ​ប៉ុន្តែ​គឺ​ជា​អ្នក​ផ្សេង​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​2NE1​ ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ក្នុងឆ្នាំ​២០០៩​ ហើយ​បទ​ដំបូង​ដែល​2NE1 ​បាន​ចេញ​នោះ​មាន​ចំណងជើងថា «Lollipop» ហើយត្រូវរំលាយក្នុងវិញក្នុងខែវិច្ឆិកា ឆ្នាំ២០១៦៕ 

Park Bom
ឈុតក្នុងបទSpring
ក្រុម2NE1
2NE1
CommentដែលPark Bom ឆ្លើយតបទៅអ្នកដែលចោទប្រកាន់នាង