មហាសំណាងមួយក្នុង១ម៉ឺនគ្រោះថ្នាក់! បុរសម្នាក់រួមជាមួយប្រពន្ធកូនសរុប៥នាក់ រួចជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅផ្លូវជាតិលេខ៤

  • អង្គារ ០៩ កក្តដា, ២០១៩ ១៣:៤៦

(ភ្នំពេញ)៖ នេះចាត់ទុកថា មហាសំណាងមួយក្នុង១ម៉ឺនគ្រោះថ្នាក់មែន ដោយបុរសម្នាក់ រួមនឹងប្រពន្ធកូន៤នាក់ទៀត បានរួចជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរបស់លាក បុកជាមួយរថយន្តកុងតឺន័រ នៅលើផ្លូវជាតិលេខ៤ ព្រោះមិនគួរឲ្យជឿថា រថយន្តរងការខូចខាតខ្ទេចស្ទើរទាំងស្រុងប៉ុន្តែរូបគាត់ និងគ្រួសារបានរួចជីវិត។

បុរសរូបនោះ បានបង្ហោះសារក្នុង Facebook របស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំ និងប្រពន្ធ ព្រមទាំងកូនៗ៣នាក់ បានរួចផុតពីគ្រោះថ្នាក់ដ៏រន្ធត់ ក្រោយបើករថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយឡានកុងតឺន័រ និងឡានលុច្សស៊ីស នៅតាមផ្លូវជាតិលេខ៤ ដោយសារទឹកដោះម្តាយថ្លៃមែន មហាសំណាងមួយក្នុង១ម៉ឺនគ្រោះថ្នាក់ ហើយមើលតែឡានដឹងហើយ តែបានរួចផុតពីគ្រោះថ្នាក់នេះទៅវិញ»៕