បើកបង្ហាញមុខមាត់ ម្ចាស់បទចម្រៀងពិត «ស្រលាញ់គ្នាយូរ ម៉េចស្ទាវ» ខាន់ ស៊ីអឿន សង្ហាមិនណយទេ (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាប្រាកដជា មានប្រិយមិត្តមិនតិចនោះទេ បានស្គាល់និងស្ដាប់​បទចម្រៀងដែកំពុងទទួលបាន ការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ នាពេលបច្ចុប្បន្ននេះ គឺបទ«ស្រលាញ់គ្នាយូរ ម៉េចស្ទាវ» ដែលជាសំនៀងដើមរបស់ លោក ខាន់ ស៊ីអឿន ខ្មែរកូនកាត់។

ជាមួយគ្នានេះដែរ បទចម្រៀងមួយនេះ ត្រូវបានតារាចម្រៀងប្រុស ស្រី ក្នុងផលិតកម្ម សាន់ដេ ធ្វើការCover មួយបទនេះ ធ្វើឲ្យបទចម្រៀងរបស់លោក ខាន់ ស៊ីអឿន កាន់តែទទួលប្រជាប្រិយភាពថែមមួយកម្រិតទៀត។

ជាក់ស្ដែង បទចម្រៀង«ស្រលាញ់គ្នាយូរម៉េចស្ទាវ» បកស្រាយដោយលោក ខាន់ ស៊ីអឿន ដែលជានិស្សិតដែលទើបតែបញ្ចប់ការសិក្សា ផ្អែកអក្សរសាស្រ្ដ នៃ​សកល​វិទ្យាល័យ ភូមិន្ទភ្នំពេញ រូបនេះ មានអ្នកចូលទស្សនាជាង១២លានដង ក្នុងរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ដោយបទចម្រៀងរបស់លោក ទទួលបានការពេញនិយមពីសំណាក់ៗមិត្តៗយុវវ័យខ្លាំងនោះ លោក ខាន់ ស៊ីអឿន ក៏ត្រូវបានអញ្ជើញចូលរួមបកស្រាយបទចម្រៀងក្នុងការតាំងពិព័រណ៍ អាពាហ៍ពិពាហ៍ កាលពីថ្មីៗនេះជាមួយនឹង តារាចម្រៀងប្រុស ស្រីជាច្រើនដួងផងដែរ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ខាន់ ស៊ីអឿន
ខាន់ ស៊ីអឿន
ខាន់ ស៊ីអឿន
ខាន់ ស៊ីអឿន
ខាន់ ស៊ីអឿន
ខាន់ ស៊ីអឿន
ខាន់ ស៊ីអឿន
ខាន់ ស៊ីអឿន
ខាន់ ស៊ីអឿន