មិនធម្មតាទេ Baekhyun ក្រុម EXO បញ្ចេញអាល់ប៊ុមទោលលើកដំបូង មានអ្នកកម្ម៉ង់ទិញច្រើនដល់ម្លឹង!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ បន្ទាប់ពីផលិតកម្ម SM បានប្រកាសជាផ្លូវការ នៃការចេញអាល់ប៊ុមចម្រៀងទោលលើកដំបូងរបស់ Baekhyun សមាជិកក្រុម EXO ហាក់ដូចជាទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង គួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ផងដែរថា អាល់ប៊ុមចម្រៀងដែលមានចំណងជើងថា City Lights មួយនេះ នៅមិនទាន់បានចេញផ្សាយ ជាផ្លូវការនៅឡើយទេ ប៉ុន្តែមានអ្នកកម្ម៉ង់ទិញរហូតដល់ទៅ ៤០១.៥៤៥ បន្ទះឯណោះ បើគិតត្រឹមរបាយការណ៍ថ្ងៃទី៨ ខែកក្កដាម្សិលមិញនេះ។

ចំនួននេះ ត្រូវបានរាប់បញ្ចូលជាចំនួនដ៏ច្រើនមួយ បើប្រៀបធៀបទៅនឹង ចំនួននៃការកម្ម៉ង់ទិញអាល់ប៊ុមចម្រៀង របស់តារាចម្រៀងទោលដទៃទៀត។

យ៉ាងណាមិញ អាល់ប៊ុមចម្រៀងនេះ នឹងធ្វើការចេញផ្សាយជាផ្លូវការ នៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះហើយ ដោយមានវត្តមានរបស់ Baekhyun នៅឯសាលសិល្បៈ SAC កណ្ដាលទីក្រុងសេអ៊ូល ដើម្បីជួបជុំជាមួយនឹងអ្នកគាំទ្រ ក្នុងថ្ងៃនោះផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun
រូបភាព Baekhyun