នេះជា ព្រះរាជ​ទីនាំង​រថយន្ត​ថ្មីស្រឡាង របស់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

  • អង្គារ ០៩ កក្តដា, ២០១៩ ១៥:៣៨

ក្រចេះ៖ នៅថ្ងៃទី ០៩ ខែកក្ដដា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាហឫទ័យ ស្ដេចយាងក្នុងព្រះរាជធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ«រុក្ខទិវា» ដែលប្រារព្ធឡើង នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ដោយក្នុងនោះ ផ្អែកតាមរយៈផេក ជាផ្លូវការ Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពី ព្រះរាជដំណើររបស់ ព្រះមហាក្សត្រទៅកាន់ខេត្តក្រចេះ អមដោយការចូលរួមអមដង្ហែដោយ មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងបណ្ដាអង្គទូតនានា និងបងប្អួនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

លើសពីនេះ ព្រះរាជដំណើរលើកនេះ ព្រះមហាក្សត្រ​ យាងដោយព្រះទីនាំង យ៉ាងថ្មីស្រឡាង។ ជាពិសេស ព្រះរាជទីនាំងរថយន្តថ្មីជាប្រភេទរថយន្ត ម៉ាក Range Rover Vogue Klassen Editionដ៏ទំនើប និងប្រណីតយ៉ាងខ្លាំង។

ដោយឡែក គួររំលឹកផងដែរថា​ កន្លងមក ព្រះមហាក្សត្រទ្រង់ យាងតាមបណ្ដាខេត្តនានា ដោយព្រះទីនាំងរថយន្ត ស៊េរីLexus 470។ ចំណែក សម្រាប់ព្រះរាជដំណើរក្នុងរាជធានី ទ្រង់យាងតាម រថយន្តម៉ាកMercedes៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ព្រះបាទសម្ដេចនរោត្ដម សីហមុនី យាងទៅព្រះរាជពិធីរុក្ខពិធី
ព្រះបាទសម្ដេចនរោត្ដម សីហមុនី យាងទៅព្រះរាជពិធីរុក្ខពិធី
ព្រះទីនាំងនាពេលកន្លងមក
ព្រះទីនាំងនាពេលបច្ចុប្បន្ន
ព្រះទីនាំងនាពេលបច្ចុប្បន្ន
ព្រះទីនាំងនាពេលបច្ចុប្បន្ន