នេះជាជីវិត ពោរពេញដោយក្តីសុខរបស់ ​ឱក សុគន្ធកញ្ញា និងស្វាមី ក្រោយរៀបការរួច!

ភ្នំពេញ៖ ក្រោយរៀបការរួចឃើញថា តារាចម្រៀងស្រីដ៏មានសន្ទុះនៅក្នុងការគាំទ្រខ្លាំង អ្នកនាងឱក សុគន្ធកញ្ញា កាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ តែងតែលេចមុខនៅក្នុងកម្មវិធីជាច្រើនគួរឲ្យកត់សម្គាល់។

ក៏ប៉ុន្តែទោះបីជាមានភាពមមាញឹកនៅក្នុងការងារច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែបើងាកទៅមើលជីវិតគូរបស់នាង ក្រោយរៀបការវិញ ឃើញថាតារាស្រីរូបនេះកាន់តែទទួលបាននូវក្តីសុខ និងភាពផ្អែមល្ហែម ការមើលថែពីស្វាមីកាន់តែខ្លាំងឡើង ដែលពោរពេញដោយស្នាមញញឹមតែម្តង។

ទង្វើក៏ដូចជាសកម្មភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារីករាយនៅក្នុងចិត្ត ក៏ដូចជារំភើបយ៉ាងខ្លាំង ដែលនាងបានជួបជាមួយនឹងជីវិតគូ ដែលមើលថែ និងផ្តល់ភាពកក់ក្តៅទៅកាន់នាងគ្រប់ពេលបែបនេះ ទោះបីជាមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាចង់បាននូវដំណឹងល្អរបស់នាង កាន់តែឆាប់ ព្រោះរយៈពេលរៀបការ និងវ័យក៏កាន់តែច្រើនទៅហើយ ខណៈពេកដែលពីមួយថ្ងៃទៅមួយថ្ងៃ នាងរវល់ជាមួយនឹងការងារខ្លាំងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី
អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី
អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី
ជីវិត ឱក សុគន្ធកញ្ញា និងស្វាមី ក្រោយរៀបការរួច