បានចំជាផ្ទះលំដាប់សេដ្ឋីមែន គ្រាន់ការតុបតែងអំពូលភ្លើងក្នុងផ្ទះរបស់ Punpun ចំណាយដល់ទៅជិត១០មុឺនដុល្លារ

ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីវ័យ២២ឆ្នាំ កញ្ញា Punpun ហាក់កាន់តែទទួលបានការគាំទ្ររឹតតែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយជាពិសេសមានការរវល់ខ្លាំង ជាមួយការងារមិនថានៅក្រៅប្រទេស ឫក៏ក្នុងប្រទេសនោះឡើយ។

ដោយឡែក បើក្រឡេកមកមើលជីវិតឯកជនរបស់តារាស្រីវ័យក្មេងរូបនេះវិញ គេសង្កេតឃើញថា តារាស្រីរូបនេះ តែងតែបានបង្ហោះនូវរូបភាព បង្ហាញអំពីជីវិតដ៏ស៊ីវិល័យ ស្ទីលលេងខ្លួនប្លែកៗ និងជាពិសេស Punpun ក៏ត្រូវបានគេស្គាល់ថាជាកូនស្រីសេដ្ឋីលំដាប់ប្រទេសម្នាក់ថែមទៀតផង។

ជាមួយគ្នានេះដែរ អ្វីដែលរឹតតែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺថានាពេលថ្មីៗនេះ មានកម្មវិធីសម្ភាសន៍តារាមួយដែលបានចុះទៅដល់គេហដ្នាន ដែលជាវីឡាដ៏ធំស្កឹមស្កៃរបស់គ្រួសារត្រកូល « Sutatta» ពោលគឺជារបស់គ្រួសារតារាស្រី កញ្ញា Punpun ផ្ទាល់តែម្ដង។

យោងតាមរយៈការសម្ភាសន៍នៅក្នុងកម្មវិធីមួយនោះដែរ បានឲ្យដឹងដែរថា រីឯតម្លៃសម្រាប់ទំហំទឹកប្រាក់ចំណាយធ្វើផ្ទះវីឡា ដ៏ស្រស់ស្អាតមួយនេះដែរ គឺបានចំណាយជាង២៧០លានបាត តែអ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺគ្រាន់តែការតុបតែងអំពូលភ្លើងក្នុងផ្ទះវីឡាមួយនេះ បានចំណាយប្រាក់ដល់ទៅជាង៣ លានបាត ដោយស្មើនឹងជិត១០មុឺនដុល្លារឯណោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាទិដ្ឋភាព ផ្ទះវីឡាតារាស្រីរូបនេះខាងក្រោម៖ 

Punpun
ទិដ្ឋភាពវីឡា Punpun
ទិដ្ឋភាពវីឡា Punpun
ទិដ្ឋភាពវីឡា Punpun
ទិដ្ឋភាពវីឡា Punpun
ទិដ្ឋភាពវីឡា Punpun
ទិដ្ឋភាពវីឡា Punpun
ទិដ្ឋភាពវីឡា Punpun
ទិដ្ឋភាពវីឡា Punpun
ទិដ្ឋភាពវីឡា Punpun
ទិដ្ឋភាពវីឡា Punpun