អ៊ែមមឺរឹត (Emirates) ផ្តល់ជូនតម្លៃពិសេសដើម្បីអបអរខួប២ឆ្នាំនៅប្រទេសកម្ពុជា

  • អង្គារ ០៩ កក្តដា, ២០១៩ ១៥:២៦

រីករាយជាមួយការហោះហើរត្រង់ទៅកាន់ទីក្រុងបាងកក និង150 ទិសដៅផ្សេងទៀត តាមរយៈទីក្រុងឌូបៃ

ភ្នំពេញ៖ ដើម្បីជាការអបអរខួប2ឆ្នាំរបស់ខ្លួននៅកម្ពុជា អ៊ែមមឺរឹតកំពុងធ្វើការចែករំលែកក្តីស្រឡាញ់ ដោយការផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រពិសេសទៅគ្រប់ទិសដៅទូទាំងពិភពលោករបស់ខ្លួន រួមមានទីក្រុងឌូបៃ ទីក្រុងប៉ារីស ទីក្រុងឡុង៍ ទីក្រុងបូស្តុន និងទីក្រុងថ្មីមួយទៀតដែលខ្លួនទើបនឹងហោះហើរទៅកាន់នាពេលថ្មីៗនេះគឺទីក្រុងប៉តូ។ ការផ្តល់ជូននេះ សម្រាប់កៅអីថ្នាក់សន្សំសំចៃ (Economy Class) ដែលមានតម្លៃចាប់ពី 154 ដុល្លារអាមេរិក និងកៅអី ថ្នាក់ជំនួញ(Business Class) ចាប់ពី 310 ដុល្លារអាមេរិក។អ្នកដំណើរទាំងអស់អាចធ្វើការកក់សំបុត្រចាប់ពីឥលូវនេះ រហូតដល់ថ្ងៃទី30 កក្កដា សម្រាប់ការធ្វើដំណើរត្រឹមថ្ងៃទី31 ធ្នូ 2019។

ទីក្រុងឌូបៃ

ថ្មីៗនេះ អ៊ែមមឺរឹត បានដាក់ឱ្យដំណើរការជើងហោះហើរត្រង់ប្រចាំថ្ងៃពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកកដែលតភ្ជាប់អ្នកដំណើររវាងរាជធានីនៃប្រទេសកម្ពុជានិង ថៃដោយផ្តល់ជូននូវការហោះហើរដ៏មានផាសុកភាពមានរយៈពេលមួយម៉ោងកន្លះ។ សម្រាប់អ្នកដំណើរដែលមានបំណងទៅកម្សាន្តនៅទីក្រុងឌូបៃ ឬធ្វើដំណើរទៅកាន់ទិសដៅទាំង150 ទូទាំងទ្វីបអាស៊ី មជ្ឍឹមបូព៌ា អឺរ៉ុប និងអាមេរិក អ្នកអាចធ្វើដំណើរមិនតម្រូវឲ្យចុះពីយន្តហោះពេលចុះចតនៅទីក្រុងបាងកក។

អ៊ែមមឺរឹតបានសន្យាថានឹងផ្តល់ជូននូវ ‘Fly Better’ នាំមកជូននូវការហោះទៅកាន់ទិសដៅថ្មីមួយនេះ និងសេវាកម្មយន្តហោះថ្នាក់ដំបូងដែលប្លែកពីគេរបស់អ៊ែមមឺរឹតនៅក្នុងប្រទេសកម្ពុជាដែលរួមមានបន្ទប់លក្ខណៈឯកជនសម្រាប់អ្នកដែលចូលចិត្តភាពប្រណិត និងបទពិសោធន៍នៃការទទួលទានអាហារដ៏ពិសេស មានផាសុកភាព និង ការបម្រើជូនដែលជាទីគាប់ចិត្តទាំងពេលហោះហើរ និងពេលមិនទាន់ហោះ។

លោក Abdulla Adnan នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសរណ៍អ៊ែមមឺរឹតនៅកម្ពុជាបាននិយាយថា  ៖

សម្រាប់ការកម្សាន្តអារម្មណ៍ អ្នកអាចជ្រើសរើសប៉ុស្តិ៍ទូរទស្សន៍ជាង 4000 ប៉ុស្តិ៍ដែលមានជាច្រើនភាសាជាមួយនិឹងប្រព័ន្ធកម្សាន្តក្នុងយន្តហោះ ហៅកាត់ថា ice ដែលឈ្នះពានរង្វាន់ការកម្សាន្តក្នុងយន្តហោះរបស់អ៊ែមមឺរឹត រួមទាំងខ្សែរភាពយន្តល្បីៗផងដែរ។ អ្នកដំណើរទាំងអស់អាចរៀបចំគម្រោងហោះហើរ និងចូលមើលលក្ខណៈឬបទពិសោធន៍ផ្សេងៗមុនពេលហោះហើរបាន។ អ្នកដំណើរគ្រប់ការប៊ីនទាំងអស់អាចចែករំលែកបទពិសោធន៍នៃដំណើរកម្សាន្តរបស់ពួកគេនៅលើបណ្តាញសង្គម និងភ្ជាប់ទំនាក់ទំនងជាមួយសេវាអ៊ិនធើណែតឥតគិតថ្លៃ ចំនួន20MB ជាស្រេច ។ អ្នកដំណើរទាំងអស់ក៏នឹងត្រូវបានបម្រើជាមួយនឹងមុខម្ហូបតាមតំបន់ដ៏ពិសេស ក៏ដូចជាជម្រើសភេសជ្ជៈជាច្រើនមុខរបស់អ៊ែមមឺរឹត។

អ្នកដំណើរ ថ្នាក់ជំនួញទាំងអស់ មិនថាធ្វើដំណើរតាមប៊ូអ៊ីង 777 ពីទីក្រុងបាងកក ឌូបៃ ឬនៅលើយន្តហោះ អ៊ែមមឺរឹត A380 ដែលហោះទៅកាន់50 ទិសដៅ នឹងទទួលបាននៅសម្ភារ ប្រើបាស់ផ្ទាល់ខ្លួន ពីម៉ាក Bvlgari ។

កាលពី ថ្ងៃទី 2 ខែកក្កដា ទីក្រុងប៉តូ បានចូលរួមជាបណ្តាញដ៏ធំ របស់ អ៊ែមមឺរឹតជាមួយនឹងហោះហើរ 4 ដងក្នុងមួយសប្តាហ៍។ សព្វថ្ងៃនេះ បណ្តាញរបស់អ៊ែមមឺរឹត មានហោះទៅកាន់ទិសដៅចំនួន 158 ឆ្លងកាត់ 85 ប្រទេសនិងទៅកាន់បណ្តា 6ទ្វីប ។ ទីក្រុង ប៉តូ ជាទិសដៅទី 2 របស់អ៊ែមមឺរឹតទៅកាន់ប្រទេសព័រទុយហ្គាល់ បន្ទាប់ពីទីក្រុង លីសបូន ដែលមានប្រតិបត្តិការហោះហើរជារៀងរាល់ថ្ងៃ។ ទីក្រុង ប៉តូ ស្ថិតនៅលើឆ្នេរ ភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ និង នៅតាមដងទន្លេឌូរ៉ូ ត្រូវបានគេស្គាល់ថាជា កំពង់ផែដ៏អស្ចារ្យ និងជាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ 

សម្រាប់ព៌តមាននៃការកក់សំបុត្រយន្តហោះអ្នកដំណើរទាំងអស់អាចទំនាក់ទំនងការិយាល័យអ៊ែមមឺរឹតនៅកម្ពុជាតាមរយៈលេខទូរសព្ទ 023 998 168 ឬ តាមរយៈអ៊ីម៉ែល [email protected] ដើម្បីធ្វើការកក់សំបុត្រយន្តហោះ សូមចូលទៅកាន់ www.emirates.com/kh ឬ ទំនាក់ទំនងទៅកាន់ភ្នាក់ងារទេសចរណ៍៕    

ប៉តូ