មិនបានមើលប្រយ័ត្នស្ដាយក្រោយ! ទៅទស្សនាគ្រាប់បាល់ដែលមិនគួរឲ្យជឿក្នុងលីគជប៉ុន ដែលអាចឈ្នះពាន Pukas Award (មានវីដេអូ)

  • អង្គារ ០៩ កក្តដា, ២០១៩ ១៥:៤១

ជប៉ុន៖ នៅក្នុងការប្រកួតក្របខណ្ឌ J1 League ដែលជាលីគកំពូលរបស់ប្រទេសជប៉ុនកាលពីថ្ងៃសៅរិ៍ កីឡាករ Yuta Koike របស់ក្រុម Kashima Antlers បានទាត់បាល់បញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យក្នុងជំនួបជាមួយក្រុម Iwata ដែលគ្រាប់បាល់នោះអាចឈ្នះពាន Pukas Award 2019។

កីឡាករ Yuta Koike

គ្រាប់បាល់នោះរកបាននៅនាទីទី៤០ ដោយកីឡាករ Yuta Koike ទាត់ចេញពីជ្រុងខាងឆ្វេងផុតដៃអ្នកចាំទី ចូលទីយ៉ាងអស្ចារ្យ។

ចង់ដឹងថាគ្រាប់បាល់នោះល្អយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!! 

ប្រភព៖ FOX SPORT ASIA