សមហេតុផល!! អតីតកំពូលខ្សែការពារ Puyol ប្រាប់ Barcelona ឲ្យធ្វើរឿងមួយចំពោះ Neymar

  • អង្គារ ០៩ កក្តដា, ២០១៩ ១៦:៥៩

បរទេស៖ បើនិយាយទៅដល់ឈ្មោះ Puyol អ្នកតាមដាន និងស្នេហាវិស័យកីឡាបាល់ទាត់ ច្បាស់ជាស្គាល់ច្បាស់នូវខែ្សការពារសក់ច្រើនម្នាក់នេះ។ ថ្មីៗនេះអតីតខ្សែការពារ Barcelona បានចេញមុខមកនិយាយជុំវិញបញ្ហា Neymar ដែលអាចត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញ។

កីឡាករ Puyol

កីឡាករដែលឈ្នះពាន ១៨ជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona បានប្រាប់ Barcelona ឲ្យបំភ្លេចោលនូវរឿងចាស់របស់ Neymar ជាមួយក្លិបចោល។

“នៅទីបញ្ចប់ តម្លៃគឺស្ថិតនៅបច្ចុប្បន្ន មិនមែនអតីតកាលនោះទេ។ បើសិនជាកីឡាករស្ថិតក្នុងទីផ្សារដោះដូរ ហើយអ្នកចង់បានគេ អ្នកមិនត្រូវគិតទៅដល់រឿងដែលកើតឡើង ២-៣ឆ្នាំកន្លងហើយនោះទេ។ Neymar គឺជាកីឡាករល្អមួយរូបដែលយល់ពីស្ថានភាពនៅលើទីលាន។” សម្ដីរបស់ Puyol ប្រាប់កាសែតអេស្ប៉ាញមួយកាលពីថ្ងៃច័ន្ទ។ 

កីឡាករ Puyol

គួរបញ្ជាក់ផងដែរថា Neymar បានទៅលេងជាមួយ PSG រយៈពេលពីរឆ្នាំហើយជាមួយតម្លៃខ្លួន ២២២លានអឺរ៉ូ ខណៈអំឡុងទីផ្សារដោះដូរកីឡាករលើកនេះមានព័ត៌មានមកថាគេអាចនឹងត្រឡប់មកលេងនៅ Barcelona វិញ៕

កីឡាករ Neymar

ប្រភព៖ GOAL