ទោះគ្មាន Stylish រៀបចំខ្លួនឲ្យក៏មិនអីដែរ! ព្រោះ Jin ជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់បែបនេះ (មានវីដេអូ)

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីនេះ Jin សមាជិកក្រុម BTS ស្រាប់ទម្លាយជាសាធារណៈតែម្ដងថា ពណ៌ថ្មីរបស់លោក គឺលោកជាអ្នកលាបវាដោយខ្លួនឯង ទើបមើលទៅ វាមិនសូវជាចេញពណ៌សព្វសាច់ល្អ ដូចជាឲ្យគេលាបឲ្យនោះទេ ប៉ុន្តែលោកមើលទៅ ហាក់ដូចជាមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង។

យ៉ាងណាមិញ សកម្មភាពនេះរបស់ Jin ធ្វើឲ្យអ្នកគាំទ្រនឹកឃើញដល់ រូបភាពចាស់ៗជាច្រើន ដែលបង្ហាញថា Jin ធ្លាប់បានធ្វើរឿងទាំងនេះដោយខ្លួនឯង ជាច្រើនដងរួចមកហើយ ដូចជាកាត់សក់ដោយខ្លួនឯង ច្នៃម៉ូតខោដោយខ្លួនឯង ដោយការកាត់ និងបាញ់ថ្នាំពណ៌ផងដែរ។

ទោះបីជាលទ្ធផលចេញមក មិនសូវជាល្អដូចការគិតប៉ុន្មាន ប៉ុន្តែរហូតមកដល់ពេលនេះ Jin នៅតែបន្តធ្វើវាដោយខ្លួនឯង ច្រើនជាងការពឹងពាក់អ្នកដទៃ ទើបហ្វេនៗមួយចំនួនបានលើកឡើងថា លោកជាមនុស្សមានការច្នៃប្រឌិតខ្ពស់។

អ្នកគាំទ្រក្នុងអ៊ីនធើណែត បានបញ្ចេញយោបល់ទាំងកំប្លែងថា ពេលខ្លះគំនិតរបស់ Jin គឺពិតជាប្លែកខ្លាំងជាង Stylish ដែលជាអ្នកជំនាញទៀតផង។ ពួកគេនៅតែចងចាំមិនភ្លេច មានពេលមួយនោះ Jin បានយកកន្រ្តៃកាត់ខោរបស់ខ្លួនឯង ធ្វើជាម៉ូតខោថ្មី ប៉ុន្តែលោកបែរជាយកដៃខ្ទប់ត្រង់ចំណុចដែលកាត់នោះ ព្រោះតែលទ្ធផលដែលទទួលបាន វាខុសពីការស្មានបន្តិចបន្តួច។ អ្នកខ្លះទៀតពោលថា លោកពិតជាមានគំនិត ចេះសន្សំសំចៃមែន ចូលចិត្តប្រើរបស់ចាស់ៗ មកធ្វើជារបស់ថ្មី។

នេះបើយោងតាមការសង្កេត នៅក្នុងបណ្ដាញអ៊ីនធើណែត បានបង្ហាញថា ទង្វើទាំងនេះរបស់ Jin ទទួលបានការសរសើរ ច្រើនជាងការរិះគន់៕

តោះចង់ដឹងថា តើ Jin មានគំនិតច្នៃប្រឌិតបែបណាខ្លះ?

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin