[Update] ស្រីនាងថា៖ ខ្ញុំ​មិន​ចង់ឱ្យ​គាត់បាត់​កិត្តិយស​ ការ​ងារ​​ទេ គាត់​ជា​មនុស្ស​ល្អ​គ្រប់យ៉ាង​…

  • ពុធ ១០ កក្តដា, ២០១៩ ១០:២៧

រាជធានី​ភ្នំពេញ ​៖ ខណៈកំពុងផ្អើលឡើង​កក្រើក​លើ​បណ្តាញ​សង្គម ពាក់ព័ន្ធ​​ករណី​ស្រី​ស្អាត​លក់​អន​ឡាញ​ម្នាក់ ត្រូវ​ប្រុស​ស្នេហ៍​ប្រើ​ហិង្សាវាយ​បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំនោះ ហើយ​មិន​ទាន់​ទទួល​បាន​ដំណោះ ស្រាយ​បែបណាផង ស្រាប់តែ​អាក់​ខោ​ន ​«​ថៃ ស្រី​នាង លក់​ផលិតផល​»​(ជាជនរងគ្រោះ​) បង្ហោះ​សា​មួយ​ថ្មី គួរ​ឱ្យ​ផ្អើល​ដល់​មហាជន​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ដោយសម្រេចដកពាក្យបណ្តឹងរបស់នាងវិញ ។

អាក់​ខោ​ន​ស្រី​នាង លក់​ផលិតផលបាន​បង្ហោះ​ថា «​នាង​ខ្ញុំ សុំ​អភ័យទោស​ផង សំរាប់​រឿងរ៉ាវ កាលពី​ថ្ងៃ​ទី​08 07 2019 ដោយ​ខ្ញុំ​ខឹង​ច្រលោត​ពេក បាន​ផុស​រូប​ក្នុង​បណ្តាញ​សង្គម fb តែ​ពេល​នេះ​ខ្ញុំ​បាន​សំរេច​ដក​ពាក្យបណ្តឹង​វិញ​ហើយ ម្យ៉ាងទៀត ខ្ញុំ​មិន​ចង់ឱ្យ​គាត់បាត់បង់​កិត្តិយស និង​ការងារ​ទេ គាត់​ជា​មនុស្ស​ល្អ​គ្រប់យ៉ាង គ្រាន់តែ​ចរិត​ឆេវឆាវ និង​ប្រចណ្ឌ ខុស​រឿង​តែ​ប៉ុណ្ណោះ សង្ឃឹមថា បងប្អូន​ក្នុង fb និង​ថ្នាក់​ដឹក​ន​នាំ​អធ្យាស្រ័យ និង​អភ័យទោស​អោយ​គាត់ ព្រមទាំង​នាង​ខ្ញុំ​ផង ខ្ញុំ​ទាំង​ពី បាន​ស្រឡាញ់​គ្នា ពិត​ប្រាកដ​មែន មិន​អាច​បែក​គ្នា​បាន​ទេ សូម​បង​ប្អ​ន​យល់​អារម្មណ៍​ពួក​ខ្ញុំ​ផង​ចុះ ។ ((​រូបភាព​មុន​ពេល​កើតហេតុ នៅ​មេគង្គ​វី​យូ​)) ។

សូមបញ្ជាក់ថា ​គេហទំព័រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទើប​​តែ​​ធ្វើការ​ប្រកាស​បកស្រាយ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​នានា​ជុំវិញ​មន្ត្រី​ប៉ូលិស​ទៅ​ធ្វើ​ពាក្យបណ្តឹង​របស់​នាង ថៃ ស្រី​នាង ដល់​ក្នុង​បន្ទប់​ដំណេក ។ ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​ទាំងឡាយ​នោះ ​តាមរយៈ​គេហទំព័រ​បាន​បង្ហាញ​ថា បេ​ី​ជា​ព័ត៌មាន​ពិត ដែល​បញ្ជាក់​ថា ពេល​ខ្លះ​ពលរដ្ឋ​ទៅ​ប្តឹង​ដល់​ប៉ុស្តិ៍​ហេ​ី​យ​ប៉ូលិស​មិន​ទទួល​ពាក្យបណ្តឹង​គួរ​មាន​ភស្តុ​តាង តែបើ​តាម​ការ​តាមដាន​មួយ​រយ​:​ចុង​ក្រោយ​នេះ គ្មាន​ករណី​ប៉ុស្តិ៍​ណាមួយ​មិន​ទទួល​ពាក្យបណ្តឹង របស់​ប្រជា ពលរដ្ឋ​ឡើយ ព្រោះថា​ក្រោម​ការ​ណែនាំ​ជា​ប្រចាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បើ​មាន​ប៉ុស្តិ៍​ណា​មិន​ទទួល​ពាក្យបណ្តឹង​សូម​«​ខំ​មិន​»​ផ្ទាល់​ចូល​មក​ក្នុង​ផេ​ក​លោក​ផ្ទាល់ (​ស ថេ​ត​) ឬ​ក៏​«​ខំ​មិន​»​ចូល​មក​ក្នុង​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នោះ​ក្រុមការងារ​នឹង​ចាត់វិធានការភ្លាម​ៗ ។

មួយវិញទៀត​ ករណី​កម្លាំង​ប៉ុស្តិ៍​បឹង​កក់​១ ទៅ​ធ្វេ​ី​ពាក្យបណ្តឹង​ដល់​ផ្ទះ​របស់​ជន​រង​គ្រោះ គឺ​ដោយសារ​ជន​រង​គ្រោះ​មាន​ស្ថានភាព​រង​របួសធ្ងន់ និង​មាន​សំណូមពរ​ពី​ជន​រង​គ្រោះ ។ សូម​បញ្ជាក់​ថា កន្លែង​ដាក់​ពាក្យ បណ្តឹងទីតាំង​ប៉ុស្តិ៍ ខណ្ឌ​ ដែល​ជា​កន្លែង​កេ​ី​ត​ហេតុ ហេ​ី​យ​ក៏​អាច​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ (​ផ្លូវ​ឯ​.​ឧ ជា សុ​ផា​រ៉ា​)

ការ​បំភ្លឺ​ផង​ដែរ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ឃេ​ី​ញ​ការ​ចុះ​ផ្សាយ​នៅ​លេ​ី Account Facebook របស់​ជន​រង​គ្រោះ​ឈ្មោះ ថៃ ស្រី​នាង ក៏​ដូច​ជា​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជា​ច្រើន​នៅ​លេ​ី​បណ្តាញ​សង្គម ក្រុម ការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​នគរបាល​បឹង​កក់​១ ខណ្ឌទួលគោក បាន​ធ្វេ​ី​ការ​ស្រាវជ្រាវ និង​ទំនាក់ទំនង​ទៅ​កាន់​ជន​រង​គ្រោះ ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ​បន្ថែម​ទាក់ទង​ទៅ​នឹង​ករណី​ហិង្សា​នេះ ដោយ​ស្ថានភាព​រង​របួសធ្ងន់​ធ្វេ​ី​អោយ​ជន​រង​គ្រោះ​អស់កម្លាំង​ខ្លាំង ដែល​មិន​អាច​ចេញពីផ្ទះ​ទៅ​ដាក់​ពាក្យបណ្តឹង​បាន គាត់​ក៏​បាន​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ទៅ​ជួយ​ធ្វេ​ី​ពាក្យបណ្តឹង​នៅផ្ទះ​របស់​គាត់ ។

សមត្ថកិច្ច​ស្រាវជ្រាវ​យ៉ាង​សកម្ ម​ក្នុង​បណ្តឹង​អំពើ​ហិង្សាបន្ទាប់​ពី​មានការ​បង្ហោះ​និង​ស៊ែ​រត​ៗ​គ្នា​ពី​អំពើ​ហិង្សា​យ៉ាង​សាហាវឃោរឃៅ​ទៅ​លើ​អ្នកលក់​ផលិតផល​សិច​ស៊ី​នាង ថៃ ស្រី​នាង ពី​សំណាក់​ប្រុស​ស្នេហ៍ ធ្វើ​ឱ្យ​មហាជន​ថ្កោលទោស​យ៉ាង​ខ្លាំង ​ទៅ​លើ​លោក ទឹម សា​វុ​ធ ដែល​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី ដែល​បាន​ប្រើ​ហិង្សា​មក​លើ​សង្សារ​ដែល​មាន​សាច់​សខ្ចី​ដូច​បណ្តូលចេក បណ្តាល​ឱ្យ​បែក​មុខមាត់ និង​ជាំ​ខៀវ។

តាម​រយៈ​បណ្តាញ​សង្គម​ក៏​បាន​ដាក់​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បានជា​នាង ថៃ ស្រី​នាង​ទ្រាំ​នឹង​ការ​ធ្វើ​ទារុណ​កម្ម រហូត​ដល់​ទៅ​១៣០​លើក មក​ហើយ​មិន​ប្តឹង ទើបតែ​ពេល​នេះ​នាង​បង្ហោះ​ឱ្យ​មហាជន​ដឹង​រហូត​បែក ធ្លាយ​ជា​សាធារណៈ ។ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​យកចិត្ត ទុក​ដាក់​យ៉ាង​ខ្លាំង​ហើយ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ និង​ទំនាក់ទំនង​ទៅ​កាន់​ជន​រង​គ្រោះ​ទោះបី​នាង​មិន​បាន​មក​ប្តឹង​ដល់​ស្នាក់​ការ​នគរបាល​យ៉ាងណា​ក៏​ដោយ ក៏​នគរបាល​ខណ្ឌទួលគោក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១ ចុះ​ទៅ​ទទួល​ពាក្យបណ្តឹង​ដល់​បន្ទប់​ខុន​ដូរ​របស់​នាង​តែ​ម្តង​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ កក្កដា។

គួរ​បញ្ជាក់​ថា នាង ថៃ ស្រី​នាង អាយុ​៣៨​ឆ្នាំ ជា​អ្នកលក់​ផលិតផល​បែប​សិច​ស៊ី​មាន​សាច់​សខ្ចី ស្នាក់​នៅ​បន្ទប់​លេខ​៥០៦ ជាន់​ទី​៥ នៃ​ខុន​ដូ​៩៩៩ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៥៥​ហ្សេ​ត ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។ តាម​រយៈ​នៃ​ការ​ឡាយ​វី​ដេ​អូ​លក់​ផលិតផល​តាម​អន​ឡាញ​ដោយ​បង្ហាញ​ភាព​សិច​ស៊ី​លេច​លើ​លេច​ក្រោម នរណា​ក៏​ឈ្លក់រ​ង្វេ​ង​នឹង​សម្រស់​របស់​នាង​ដែរ។

ជាមួយនឹង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ទទួល​ពាក្យបណ្តឹង ធ្វើ​ឱ្យ​មហាជន​ទោះបី​ក្នុង​បណ្តាញ​សង្គម​មានការ​រិះ​គន់​ថា សមត្ថកិច្ច​ចុះ​ទៅ​ជួយ​ធ្វើ​និង​ទទួល​បណ្តឹង​ដល់​លើ​គ្រែ​តែ​ម្តង​ក្ដី ។ តាម​មន្ត្រី​នគរបាល​ខណ្ឌទួលគោក បានឱ្យ​ដឹង​ថា មូលហេតុ ដែល​សមត្ថកិច្ច​បាន​ចុះ​ទៅ​សាកសួរ និង​ទទួល​បណ្តឹង​ដល់​បន្ទប់​ខុន​ដូ​នោះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ជន​រង​គ្រោះ ដែល​កំពុង​មាន​របួស​ស្នាម និង​ម្យ៉ាងទៀត​ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​មក​កាត់ទោស​តាម​ច្បាប់។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នាង ថៃ ស្រី​នាង ត្រូវ​បាន​បុរស​ស្នេហ៍​លោក ទឹម សា​វុ​ធ ដែល​គេ​ស្គាល់​ថា ​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម បិទទ្វារ​បន្ទប់​ខុន​ដូ​ហើយ​វាយ​ទៅ​លើ​រូប​កាយ​នាង​នៅ​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៨ កក្កដា ហើយ​នៅ​វេលា​ម៉ោង​៣​និង​១៤​នាទី​រំលង​អធ្រាត្រ បាន​ប្រមាណ​ជាង​១​ម៉ោង​នាង​បា​នប​ង្កោះ​នៅ​ក្នុង Account Facebook របស់​ខ្លួន​« ថៃ ស្រី​នាង លក់​ផលិតផល​» ដែល​មាន​ខ្ចឹ​ម​សារ​ថា «​លើក​នេះ​ទី​១៣០​ហើយ ដែល​អា​ថោកទាប​នេះ​វ៉ៃ​ខ្ញុំ ស្អែក​ខ្ញុំ​នឹង​ឡាយ​វី​ដេ​អូ​សុំ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ម្នាក់​នេះ​ជា​បន្ទាន់ ព្រោះ​ខ្ញុំ​អស់​ភាព​អត់ធ្មត់​សូម​មេត្តា​ជួយ​ខ្ញុំ​ផង​» នៅ​ក្នុង​នោះ នាង​ក៏​បាន​បង្ហោះ​រូប របស់​ជន​ដៃដល់​លោក ទឹម សា​វុ​ធ ព្រមទាំង​រូប​របស់​នាង ដែល​រង​នូវ​អំពើ​ហិង្សា បែក​មុខមាត់​ជាំ​ដៃ ព្រមទាំង​ទិដ្ឋភាព​នៅ​ក្នុង​បន្ទប់​កើតហេតុ។

តាម ថៃ ស្រី​នាង ឱ្យ​សមត្ថកិច្ច​ដឹង​ថា មូលហេតុ​នៃ​ការ​ប្រើ​ហិង្សា​ដោយសារ​តែ​ភាព​ប្រចណ្ឌ ។ នាង​ថាស​ង្សា​របស់​នាង​ដូច​សរសៃប្រសាទ​អុ​ី​ចឹ​ង ឱ្យ​តែ​ទាស់សម្តី​តិច​ប្រើ​អំពើ​ហិង្សា​វាយតប់ ទះ ចាប់​ក្បាល​បោក​នឹង​ជ្រុង​គ្រែ​រហូត​បែក​មុខ បែក​មាត់ ។តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នាង ថៃ ស្រី​នាង មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ លោក ទឹម សា​វុ​ធ តាំងពី​ឆ្នាំ​២០១៧​មកម៉្លេះ។

ការ​ជួប​គ្នា​សាង​ស្នេហ៍​បាន​ផ្អែមល្ហែម តែ​មុន​ដំបូង លុះ​ក្រោយមក ដោយសារ​ភាព​សិច​ស៊ី ទាក់ទាញ​បុរស​ៗ ក៏​ត្រូវ​បាន​ប្រុស​ស្នេហ៍​ប្រច័ណ្ឌ​ហើយ​ឈាន​ទៅ​ប្រើ​ហិង្សា ជា​បន្តបន្ទាប់ រហូត​នាង​កត់​ទុក​១៣០​លើក ទើប​នាង​បង្ហោះ​ធ្វើ​ឱ្យ​ផ្អើល​ពេញ​បណ្តាញ​សង្គម ដែល​មិន​នឹក​ស្មាន​ដល់​នោះ​ទេ ដែល​នារី​ម្នាក់​ទ្រាំ​នឹង​អំពើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ ។ បន្ទាប់​ពី​បែកធ្លាយ​អំពើ​ហិង្សា​នេះ​សមត្ថកិច្ច​ខណ្ឌទួលគោក ក៏​បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ កំណត់​មុខសញ្ញា​ជន​ដៃដល់ ។អធិការ​នគរបាល​ខណ្ឌទួលគោក លោក សុខ ហេង បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ក្រោយ​ទទួល​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ។

លោក ទឹម សា​វុ​ធ មានស្រុក​កំណើត​ខេត្តកំពង់ឆ្នាំង មាន​តួនាទី​សព្វ​ថ្ងៃជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ ។ កាលពីមុន​លោក​ធ្លាប់​ជា​អតីត​កូនប្រសា​រលោក ទូច ម៉ា​រី​ម អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​បាន​ទទួលមរណភាព​នា​ខែកញ្ញា ឆ្នាំ​២០១៣ ដោយសារ​ជំងឺ ។

ក្រោយ​រៀប​ការ​ជាមួយ​កូនស្រី​លោក ទី​ម ម៉ា​រី​ម តាំងពី​នៅ​ជា​អភិបាលរង​ខេត្ត និង​ឡើងជា​ចៅហ្វាយខេត្ត ពេល​នោះ​លោក ទឹម សា​វុ​ធ ជា​មន្ត្រី​ជលផល​តូចតាច​ម្នាក់​នៅ​ខេត្តកំពង់ឆ្នាំង តែ​បាន​ឥទ្ធិពល​ឪពុកក្មេក ក៏​បាន​ឡើងជា​ប្រធាន​ការិយាល័យ​ជលផល​ខេត្តសៀមរាប ។ ដោយសារ​ចរិតមិនល្អ​ពី​ធម្មជាតិ និង​តែង​ចូល​ចិត្ត​វៃ​៉​នោះ បុគ្គល​រូប​នេះ តែងតែ​វាយ​ធ្វើបាប​ប្រពន្ធ​រហូត លោក ទូច ម៉ា​រី​ម ក៏​ឱ្យ​កូនស្រី​លែងលះ​តែ​ម្តង ។

តាម​មិត្តភក្តិ​របស់​គាត់​ខ្លះ បាន​និយាយ​ថា បុគ្គល​នេះ​ឱ្យ​តែ​ស្រវឹង​ហើយ គឺ​តែ​បែប​ហ្នឹង មិន​សមជា​អ្នកចេះ​ដឹង និង​មាន​សញ្ញាប័ត្រ​ដល់​ថ្នាក់អនុបណ្ឌិត​មក​ពី​ប្រទេស​ស៊ុ​យ​អែ​ត​សោះ ។ គេ​និយាយ​ទៀត​ថា ជា​ពិសេស​ពេល​ផឹកស៊ី​ម្តង​ៗ មិនសូវ​ចេញ​លុយ​ទេ ពោល​ជា​មនុស្ស​កំណាញ់​ស្វិត ប៉ុន្តែ​បើ​ែ​ចំពោះ​ស្រី​ស្អាត​វិញ​គាត់​ចាយ​មិន​បណ្តាក់​ឡើយ ៕​