អ្នកណាមិនស្គាល់ ដៃភ្លើង ជើងរន្ទះ?? រឿង សោភ័ណ្ឌ ផ្ដួលថៃ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី១ (មានវីដេអូ)

  • ពុធ ១០ កក្តដា, ២០១៩ ១០:៤៩

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យ ជើងខ្លាំងកម្ពុជារហស្សនាម ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានផ្ដួលកីឡាករឆ្លងដែនមកពីប្រទេសថៃ ស៊ាង ធៀនណយ ឲ្យសន្លប់នៅក្នុងទឹកទីមួយ។

កីឡាករ រឿង សោភ័ណ្ឌ នៅក្នុងការប្រកួតកន្លងទៅ (រូបភាព: LONG)

គ្រាន់តែចូលទឹកទីមួយភ្លាម សិស្សគុនមកពីក្លិបម្កុជរាជសី និងកីឡាករថៃបានព្យាយាមទាត់គ្នាលើក្រោមទៅវិញទៅមក ប៉ុន្តែរៀបនឹងបញ្ចប់ទឹកទីមួយទៅហើយ រឿង សោភ័ណ្ឌ បានប្រើកណ្ដាប់ដៃវាយចូលទៅពោះទឹក ធ្វើឲ្យកីឡាករថៃក្រោកមិនរួច និងយកឈ្នះការប្រកួតអមដោយការទះដៃអបអរពីបងប្អូនដែលទៅទស្សនាផ្ទាល់៕

តោះទៅទស្សនាវីដេអូដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ ក្នុងការប្រកួតនោះទាំងអស់គ្នា!!