អ្នកណាមិនរំភើប! បើ មាន សូនីតា យកស្រាបៀរ Guinness ទៅពញ្ញាក់អារម្មណ៍ ដល់កម្មវិធីជប់លៀងនៅផ្ទះបែបនេះ (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីរកបានអ្នកឈ្នះតាមរយៈការលេងហ្គេម លើផេកហ្វេសប៊ុក របស់ស្រាបៀរ Guinness ដែលជាស្រាបៀរស្តោតលេខ ១ លើពិភពលោករួចមក នៅពេលនេះ ស្រាបៀរ Guinness បានរៀបចំកម្មវិធីជប់លៀងញ៉ាំអាហារយ៉ាងពិសេស អមជាមួយកាដូជា ស្រាបៀរដ៏ល្បី Guinness សម្រាប់អ្នកឈ្នះ 1 រូបក្នុងចំណោមអ្នកឈ្នះ៤រូបនៅក្នុងកម្មវិធី ជប់លៀងនៅផ្ទះរបស់ពួកគេ។

អ្វីដែលកាន់តែពិសេស សម្រាប់កម្មវិធីជប់លៀងនោះ ស្រាបៀរ Guinness បានរៀបចំការ Surprise យ៉ាងអស្ចារ្យ ជូនដល់អ្នកឈ្នះពីការលេងហ្គេម ដោយមានការពញ្ញាក់អារម្មណ៍ ជាមួយការចូលរួមពិសាអាហារពីសំណាក់តារាសម្តែង ដ៏មានប្រជាប្រិយភាព កញ្ញា មាន សូនីតា និងអ្នកតំណាងផលិតផលស្រាបៀរ Guinness 2 រូប ដើម្បីបង្កើនបរិយាកាសកម្មវិធី ឲ្យកាន់តែសប្បាយ រីករាយមួយកម្រិតទៀត។

នៅក្នុងកម្មវិធីជប់លៀងនោះ មិនត្រឹមតែមានការញ៉ាំអាហារ និងក្រេបរសជាតិស្រាបៀរ Guinness ដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងកម្មវីធីថែមទាំងមានការលេងហ្គេមសប្បាយៗ និងច្រៀងលេងកម្សាន្តផងដែរ។ មុនចប់កម្មវិធីក៏មានការថតរូបជុំគ្នាជាមួយកញ្ញា មាន សូនីតា និងអ្នកតំណាងផលិតផលស្រាបៀរ Guinness 2 រូប ដើម្បីទុកជាអនុស្សាវរីយ៍។ “ពិសាគ្រឿងស្រវឹង សូមកុំបើកបរ”    

ដូច្នេះ សូម like លើហ្វេសប៊ុកផ្លូវការរបស់ Guinness ដើម្បីទទួលបានព័ត៌មានដូចនេះបន្ថែមទៀត៖