សហគមន៍អនឡាញ «សួរបង» បើកឲ្យលោក-អ្នកប្រើជាផ្លូវការហើយ (មានវីដេអូ)

  • ពុធ ១០ កក្តដា, ២០១៩ ១៣:០០

«សួរបង» ជាសហគមន៍អនឡាញថ្មីមួយ ដែលទើបចាប់កំណើតនៅក្នុងប្រទេសកម្ពុជា ហើយថ្ងៃនេះ សួរបង (zourbong.com) បានបើកឲ្យលោកអ្នកប្រើប្រាស់ជាផ្លូវការ ហើយ។

ដោយមើលឃើញឱកាសពីកំណើនដ៏ឆាប់រហ័សនូវសហគមន៍អនឡាញនៅក្នុងប្រទេសកម្ពុជា ក្រុមសហគ្រិនវ័យក្មេងមួយក្រុម បានរួមគ្នាបង្កើតជាគេហទំព័រសម្រាប់សហគមន៍អនឡាញមួយ ចូលរួមនៅក្នុងទីផ្សារនៅកម្ពុជា ។

«សួរបង» គឺជាគេហទំព័របង្កើតឡើងដោយខ្មែរ សម្រាប់ខ្មែរទាំងអស់គ្នា។ ហើយ «សួរបង» មានមហិច្ឆតាចង់ក្លាយជាសហគមន៍អនឡាញនិងឌីជីថលដ៏ធំបំផុតមួយ ដើម្បីជាប្រយោជន៍ដល់សហគមន៍ខ្មែរនៅទូទាំងប្រទេស ។

តើ «សួរបង» មានអ្វីប្លែកខ្លះ? យើងជួបជាមួយក្រុម សួរបង តាមរយៈវីដេអូនេះទាំងអស់គ្នា!