ទើបតែដឹងថា Mingyu ក្រុម SEVENTEEN កាលពីក្មេង ស្ទាវមិនអន់ទេ មុខឡើងឌឺ!

កូរ៉េខាងត្បូង ៖ តារាចម្រៀងប្រុសល្បីឈ្មោះ សមាជិកក្រុម SEVENTEEN គឺ Kim Mingyu ថ្មីៗនេះបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែលរូបភាពរបស់លោក កាលពីកុមារភាពត្រូវបានបើកបង្ហាញ នៅក្នុងបណ្ដាញអ៊ីនធើណែត។

កម្លោះវ័យ ២២ឆ្នាំរូបនេះ ត្រូវបានគេពោលសរសើរថា មានរូបសម្រស់ស្រស់សង្ហា ស្នាមញញឹមស្រស់ស្រាយ និងទាក់ទាញ ដែលជាចំណុចពិសេសតាំងពីកំណើតរបស់លោកតែម្ដង។

ក្នុងនោះដែរ រូបភាពដែលកំពុងតែល្បីខ្លាំង ក្នុងអ៊ីនធើណែតពេលនេះ ថតនៅពេលដែលលោកមានវ័យជំទង់ ប៉ុន្តែទម្រង់មុខរបស់លោកពេលនោះ នឹងបច្ចុប្បន្ន ហាក់ដូចជាគ្មានអ្វីប្រែប្រួលច្រើនឡើយ។

អ្នកគាំទ្រភាគច្រើនបានបញ្ចេញមតិថា Mingyu កាលពីក្មេងមុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ ហើយក៏ឌឺមិនអន់ដែរ ទំនងជាមានមិត្តស្រីៗលួចពេញចិត្តច្រើនហើយ៕

ចង់ដឹងថា កាលពីក្មេង Mingyu មានមុខមាត់គួរឲ្យក្នាញ់បែបណា?

តោះមកទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Mingyu
រូបភាព Mingyu
រូបភាព Mingyu
រូបភាព Mingyu
រូបភាព Mingyu
រូបភាព Mingyu