រង់ចាំយូរហើយ !ទីបំផុត Kwang Farung និងស្វាមី ទទួលបានអ្នកចាំស្នងមរតកសណ្ឋាគារ នៅសិង្ហបុរីម្នាក់នឹងគេហើយ

ថៃ៖ នៅទីបំផុតកាលពីពេលថ្មីៗនេះ អតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង Kwang Farung ក៏បានបង្ហោះរឿងដ៏គួររំភើបមួយនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រគ្រប់គ្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាមួយគ្នានោះដែរ តាមរយៈសារមួយឃ្លារបស់តារាស្រី អ្នកនាង Kwang Farung ដោយភ្ជាប់ជាមួយរូបថត២សន្លឹក បានសរសេរថា៖ «រំភើបចិត្តណាស់ នៅទីបំផុតការទន្ទឹងរង់ចាំរបស់យើង បានក្លាយជាការពិតហើយ»។

យ៉ាងណាមិញ ទាំងនេះបានបញ្ជាក់ឲ្យឃើញថា មិនយូរមិនឆាប់នោះទេ តារាសម្ដែងស្រី អ្នកនាង Kwang Farung និងស្វាមី នឹងទទួលបានសមាជិកថ្មីចូលមកក្នុងគ្រួសារ ហើយជាពិសេសក៏នឹងមានតំណក់ឈាមម្នាក់ ចាំទទួលស្នងមរតកសណ្ឋាគារនៅសិង្ហបុរីនឹងគេហើយផងដែរ ។

ទន្ទឹមជាមួយគ្នានោះដែរ ក្រោយពីឃើញបែបនេះ ប្រិយមិត្តក៏ដូចជាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរដល់អ្នកទាំងពីរ ចំពោះកាដូដ៏ពិសេសមួយនេះ ដែលពួកគេតែងតែទន្ទឹងរងចាំជាយូរមកហើយផងនោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Kwang Farung
Kwang Farung និងស្វាមី
Kwang Farung និងស្វាមី
Kwang Farung និងស្វាមី
Kwang Farung និងស្វាមី