ថ្ងៃកំណើតឪពុកឆ្នាំនេះ Bowie Atthama លេងឈុតធំ កាដូសុទ្ធតែផ្ទះដ៏ស្រស់ស្អាតមួយឲ្យឪពុកនាង

ថៃ៖ កាលពីពេលយប់មិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់ឪពុក តារាសម្តែងស្រី កញ្ញា Bowie Atthama ហើយនៅក្នុងឆ្នាំថ្មីនេះផងដែរ តារាស្រីរូបនេះ ក៏បានប្រារព្ធធ្វើពិធីជប់លៀងតូចមួយលក្ខណៈគ្រួសារនៅផ្ទះ ដើម្បីអបអរសាទរជូនដល់ថ្ងៃពិសេស របស់លោកប៉ានាងផងដែរ។

ជាមួយនឹងកម្មវិធីដ៏ពិសេសមួយនេះដែរ អ្វីដែលរឹតតែបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺគេបានឃើញ តារាសម្ដែងស្រី កញ្ញា Bowie បានរៀបចំកាដូជាផ្ទះដ៏ស្រស់ស្អាតមួយ ដែលប៉ារបស់តារាស្រីរូបនេះ បានស្រលាញ់មកជាយូរហើយ ដោយក្នុងនោះ បានធ្វើឲ្យលោកប៉ាតារាស្រីរូបនេះ រំភើបសប្បាយចិត្ត ញញឹមសឹងបិទមាត់មិនជិតនោះឡើយ។

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយ ដែលតារាស្រី កញ្ញា Bowie បានធ្វើរឿងពិសេសៗចំពោះឪពុកនាងនោះទេ ព្រោះថាកន្លងមកឲ្យតែគ្រប់ពេលមានកម្មវិធីសំខាន់អ្វីមួយ គឺនាងតែងតែមានជាកាដូតិចតួចផ្សេងៗ ជូនទៅដល់អ្នកមានគុណនាងមិនដែលខកខាននោះឡើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Bowie
Bowie
Bowie និងឳពុក
កាដូផ្ទះBowie ទិញឲ្យឳពុក