ធ្វើបុណ្យបានបាប! ស្រ្តីម្នាក់ស្ទុះទៅរកវាយ Baekhyun ព្រោះស្មានតែ ចោរលួចរបស់ក្នុងកន្រ្តក តែតាមពិត លោកបានធ្វើរឿងមួយនេះ! (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងKpopប្រុសលំដាប់ជួរ Byun Baekhyun សមាជិកក្រុម EXO បានជួបនូវហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ ដោយសារតែការយល់ច្រឡំ នៅឯព្រលានយន្តហោះ។

តាមរយៈពេលវីដេអូខ្លីមួយ ដែលកំពុងតែចែកចាយពាសពេញបណ្តាញទំនាក់ទំនងសង្គម បានឲ្យឃើញថា តារាចម្រៀងប្រុស Baekhyun បានកំពុងតែធ្វើដំណើរនៅឯព្រលានយន្តហោះមួយ ដោយមានអមមកជាមួយនឹងអ្នកការពារ និងអ្នកចាត់ការផ្ទាល់ខ្លួនរបស់លោក ប៉ុន្តែដោយសារតែអត្តចរិតពីកំណើតរបស់លោក ដែលជាមនុស្សមានទឹកចិត្ត ចូលចិត្តជួយអ្នកដទៃ លោកក៏បានធ្វើរឿងដ៏គួរឲ្យសរសើរមួយ ដោយបានជួយរើសនូវ របស់ដែលមានធ្លាប់ចេញពីកន្រ្តករបស់នរណាម្នាក់ក៏មិនដឹង ដែលបានទុកចោលនៅកណ្តាលផ្លូវ។

ប៉ុន្តែដោយការគាប់ជួន ស្ត្រីម្នាក់ដែលស្លៀករ៉ូបពណ៌ស្វាយកំពុងតែឈរនិយាយទូរស័ព្ទនៅខាងក្រៅ ដូចដែលបានឃើញនៅក្នុងវីដេអូខាងក្រោមនេះ គឺជាម្ចាស់កន្រ្តកដែលទុកចោលនេះតែម្តង ក៏បានងាកមកមើលខាងក្រោយចំពេលដែល Baekhyun កំពុងតែរើសរបស់ដាក់ចូលក្នុងកន្រ្តកឲ្យល្មម ក៏កើតការយល់ច្រឡំ ធ្វើឲ្យស្ត្រីរូបនោះបានគិតថា Baekhyun គឺជាចោរបន្លំលួចរបស់នៅក្នុងកន្រ្តករបស់គាត់។

ជាក់ស្តែងរំពេចនោះផងដែរ ខណៈពេលដែលBaekhyun គ្រាន់តែដើរចេញមកខាងក្រៅភ្លាម ស្រ្តីរូបនោះក៏បានរត់ស្ទុះទៅរកលោកភ្លែត បំណងចង់វាយនិងរករឿងលោកតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនក៏ដូចជា Baekhyun ផ្ទាល់មានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែសំណាងល្អ ដែលអ្នកការពារក៏ដូចជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់លោក ចូលមកឃាត់និងចាប់ទាញស្ត្រីរូបនោះចេញ បានទាន់ពេលវេលា បើមិនដូច្នោះទេ អាចនឹងកើតមានរឿងចំពោះតារាប្រុសវ័យ២៧ឆ្នាំរូបនេះជាក់ជាមិនខាន ដោយសារតែអត្តចរិតមានទឹកចិត្តពេករបស់លោក ដូចពាក្យគេថា ខំជួយគេហើយ បែរជាគេចាត់ទុកថាជាចោរទៀត៕    

Baekhyun ត្រូវស្រ្តីម្នាក់យល់ច្រឡំស្មានតែចោរលួចឥវ៉ាន់
Baekhyun ត្រូវស្រ្តីម្នាក់យល់ច្រឡំស្មានតែចោរលួចឥវ៉ាន់
Baekhyun សមាជិកក្រុម EXO
Baekhyun សមាជិកក្រុម EXO
Baekhyun សមាជិកក្រុម EXO
Baekhyun សមាជិកក្រុម EXO
Baekhyun សមាជិកក្រុម EXO
Baekhyun សមាជិកក្រុម EXO