បទចម្រៀងទោលរបស់Beyonce ក្នុងរឿងThe Lion King ដែលបង្កប់ន័យជ្រាលជ្រៅ ចេញជាផ្លូវការហើយ (មានវីដេអូ)

អាមេរិក៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដែលជាម្ចាស់ពានរង្វាន់Grammy រហូតដល់ទៅ២៣លើក Beyonce បានប្រកាសថានឹងចេញអាល់ប៊ុមចម្រៀងថ្មី «The Lion King: The Gift,» ជាប្រភេទបទបង្កប់​នូវ​អត្ថន័យ​បែបលើកទឹកចិត្ត និពន្ធឡើងដោយសិល្បករជនជាតិអាហ្រ្វិកម្នាក់។

បទចម្រៀងទោលរបស់ Beyonce ដែលមានចំណងជើងថា«Spirit»បានចេញជាផ្លូវការកាលពីយប់ថ្ងៃអង្គារ តែទោះបីយ៉ាងណា អាល់ប៊ុមចម្រៀងរបស់នាងមិនទាន់​ត្រូវបានបញ្ចេញនោះទេ រហូតដល់ថ្ងៃទី១៩ កក្កដា ជាថ្ងៃដែលរឿងត្រូវបានចាក់បញ្ចាំងជាផ្លូវការ។

គួរបញ្ជាក់​ផង​ដែរ​ថា សម្រាប់សាច់ភ្លេងក្នុងបទចម្រៀងនេះ ត្រូវបានសហការផលិតដោយ IIya Salmanzadeh និង Timothy McKenzie ដែលមានចំណងជើងថា «Alongside Queen Bey» ដែលរំពឹងថានិងដាក់បញ្ចូលក្នុងប្លង់ ដែលសម្តែងដោយBeyonce ដើរតួជាNala ក្នុង​សាច់​រឿង​​The ​Lion​ King​ ផ្ទាល់​តែ​ម្តង៕