ផ្អើលពេញអ៊ីនធើណែត! ដោយសារតែ Hwasa បង្ហាញខ្លួននៅព្រលានយន្តហោះ ដោយមិនពាក់អាវក្នុង (មានវីដេអូ)

កូរ៉េខាងត្បូង ៖ តារាកូរ៉េសម្បុរខ្មៅស្រអែម Ahn Hye Jin ដែលត្រូវបានគេស្គាល់ថាជា Hwasa សមាជិកក្រុម MAMAMOO ថ្មីៗនេះនាងបានធ្វើឲ្យមហាជន ជាពិសេសក្រុមអ្នកនិយមលេងអ៊ីនធើណែត ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការតុបតែងខ្លួនដ៏ស៊ិចស៊ីរបស់នាង នៅឯព្រលានយន្តហោះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកក្កដា ក្រុមចម្រៀង MAMAMOO បានបង្ហាញខ្លួននៅឯអាកាសយានដ្ឋានអន្ដរជាតិ Incheon ប្រទេសកូរ៉េ បន្ទាប់ពីបញ្ចប់កម្មវិធីប្រគំតន្រ្តី SBS Super Concert នៅឯហុងកុង។ ពេលនោះដែរ សមាជិកម្នាក់គឺ Hwasa ត្រូវបានគេកត់សម្គាល់ឃើញថា មិនបានពាក់អាវក្នុងនោះទេ ដោយនាងពាក់តែអាវយឺតពណ៌សមួយជាន់ប៉ុណ្ណោះ ជាហេតុធ្វើឲ្យហ្វេនៗ ត្រូវបើកភ្នែកធំៗ ដោយការភ្ញាក់ផ្អើល។

នាងបានបង្ហាញស្នាមញញឹមយ៉ាងកក់ក្តៅ ទៅកាន់ក្រុមអ្នកគាំទ្រដែលទៅទទួលនាង នៅឯព្រលានយន្តហោះ ដោយមិនខ្វល់ពីសម្ដីរិះគន់របស់ ក្រុមអ្នកប្រឆាំងឡើយ។ 

ជាលទ្ធផល Hwasa ទទួលបានមតិវិជ្ជមានយ៉ាងច្រើន នៅក្នុងបណ្ដាញអ៊ីនធើណែត។ ទោះបីជាមនុស្សជាច្រើន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ប៉ុន្តែពួកគេបានលើកឡើងថា ពួកគេពេញចិត្ត ការតុបតែងខ្លួនស្ទីលថ្មីរបស់នាង មើលទៅដូចជាតារាអឺរ៉ុបយ៉ាងដូច្នោះដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖  

រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa
រូបភាព Hwasa